ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធានការបង្ការជំងឺតម្រងនោមរ៉ាំរ៉ៃ
16, Dec 2021 , 6:59 am        
រូបភាព
ជំងឺខ្សោយតម្រងនោមរាំរ៉ៃ ជាជំងឺដ៏កាចសសាហាវ មួយដែលអាចឆក់ យកជីវិតអ្នកជំងឺបាន។ ដូច្នេះជាទូទៅ យើងគួរ តែធ្វើរោគវិនិច្ឆ័យ អោយបាន ទាន់ពេល វេលា មិនត្រូវរង់ចាំរហូត ទាល់ តែលេចចេញនូវរោគ សញ្ញា ទើបយើងទៅជួប គ្រូពេទ្យនោះទេ។គួរគប្បីរូតរៈស្រាវ ជ្រាវរកមូល ហេតុអោយឃើញ ចំពោះ អ្នកដែលប្រឈម មុខខ្ពស់ ទើបយើងអាចទប់ស្កាត់ និងចៀសផុតពី ជំងឺក៏កាចសាហាវនេះ។ អ្នកអាចប្រឈម មុខនឹង កើតជំងឺនេះ បើសិនជាអ្នកមានកត្ដាដូចខាងក្រោមៈ

 
  1. ជំងឺសម្ពាធឈាមឡើងខ្ពស់
  2. ជំងឺទឹកនោមផ្អែម
  3. ជំងឺទឹកនោមប្រៃ
  4. គ្រួសក្នុងតម្រងនោម
  5. ក្នុងគ្រួសារមានអ្នកកើតជម្ងឺនេះ។ល។
តើមានវិធានការណាខ្លះសំរាប់បង្ការជម្ងឺខ្សោយតម្រងនោម ?
 
មានវិធី ៧ យ៉ាង ដែលអាចជៀសពីនេះ ៖
 
  1. ហាត់ប្រាណអោយបានត្រឹមត្រូវតាមកំរិត និងជាប្រចាំ
  2. ត្រួតពិនិត្យសម្ពាធឈាមអោយបានហ្មត់ចត់ ពិសេសចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែម
  3. វាស់សំពាធឈាមអោយបានទៀតទាត់ចំពោះអ្នកដែលមានជម្ងឺលើសឈាម
  4. រក្សាទម្ងន់ខ្លួនកុំអោយធាត់ជ្រុល
  5. ឈប់ជក់បារី
  6. កុំប្រើប្រាស់ឱសថដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ
ត្រួតពិនិត្យមុខងារតម្រងនោម (ប្រសិនបើអ្នកធ្លាក់ចូលក្នុង ក្រុមដែលប្រឈម មុខខ្ពស់ ដូចជា អ្នកមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើស ឈាម និងសាច់ញាតិ ធ្លាប់កើតជម្ងឺនេះ … ។ល។)
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com