ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! ទំពាំងបាយជូរ បើញ៊ាំច្រើនពេក អាចបង្កគ្រោះថ្នាក់ទាំងនេះ
17, Dec 2021 , 11:59 pm        
រូបភាព
ទំពាំងបាយជូរអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាព ប៉ុន្តែបើញ៊ាំលើសកម្រិត គឺមិនល្អដូចការគិតឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរញ៊ាំទំពាំងបាយជូរច្រើនពេក ៖

 
១. អាចបណ្ដាលឱ្យឈឺពោះ
 
ទំពាំងបាយជូរមានផ្ទុកអាស៊ីត salicylic ដែលអាចបង្កការរលាកដល់ក្រពះពោះវៀនធ្វើឱ្យឈឺចាប់ក្នុងពោះ, រាគរូស និងហើមពោះ។ ក្នុងសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា បុគ្គលដែលទទួលទានគ្រាប់ទំពាំងបាយជូរច្រើនអាចជួបប្រទះបញ្ហាជំងឺរលាកខ្នែងពោះវៀន។ គ្រាប់ទំពាំងបាយជូរដែលមិនត្រូវបានរំលាយ ឬសំណល់នៃផ្លែឈើក៏អាចបង្កបញ្ហាឈឺចាប់ក្នុងពោះគួរឱ្យកត់សម្គាល់ផងដែរ។ ចំពោះអ្នកដែលមានបញ្ហារលាកក្រពះពោះវៀនមិនត្រូវទទួលទានទំពាំងបាយជូរនៅពេលពោះទទេរមិនទាន់ញ៊ាំអ្វីឡើយ។
 
២. អាចបង្កបញ្ហារាគរូស
 
អាហារដែលមានផ្ទុកសម្បូរដោយជាតិស្ករអាចបង្កអាការៈរាគរូស! ដូច្នេះអ្នកមិនគួរទទួលទានទំពាំងបាយជូរច្រើនពេកឡើយ។
 
៣. នាំឱ្យកើនទម្ងន់
 
ការទទួលទានទំពាំងបាយជូរច្រើនពេកក្នុងពេលតែមួយអាចធ្វើឱ្យកាឡូរីកើនឡើងលឿនដោយផ្លែឈើនេះក៏មានផ្ទុកកាឡូរីខ្ពស់គួរឱ្យកត់សម្គាល់ដែរ គ្រាន់តែតិចជាងនំផ្អែមៗ! ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរញ៊ាំទំពាំងបាយជូរច្រើនពេកទេ និងគួរជ្រើសរើសទំពាំងបាយជូរស្រស់ៗជំនួសទំពាំងបាយជូរកំប៉ុង។
 
៤. អាចបណ្ដាលឱ្យក្មេងស្លាក់
 
ជាពិសេសក្មេងៗដែលមានវ័យចន្លោះពី ៦ ទៅ ១២ខែ។ កំឡុងពេលនេះក្មេងៗកំពុងរៀនទំពារនិងលេបអាហារដែលងាយជួបប្រទះបញ្ហាស្លាក់ណាស់ប្រសិនបើបន្លែផ្លែឈើមិនត្រូវបានហាន់ ឬរៀបចំត្រឹមត្រូវ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com