ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ការពារ​ខ្លួន​អ្នក​ពី​រន្ទះ
18, Dec 2021 , 6:59 pm        
រូបភាព
រន្ទះ​គឺជា​បាតុភូត​ធម្មជាតិ​ម្យ៉ាង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន នៅពេល​ដែល​មេឃ​ជិត មាន​ភ្លៀង​ធ្លាក់ ឬ កំពុង​ភ្លៀង ។ វា​អាច​ផ្តល់​គ្រោះថ្នាក់ ដល់​អាយុជីវិត​របស់ មនុស្ស ឬ សត្វ និង បំផ្លាញ នូវ​សំភារៈ​មួយចំនួន​បាន​ផងដែរ ។ អ្នក​មិន​អាច​បឈ្ឈប់​វា​បាន​នោះ​ទេ ដូច្នេះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត នៅពេល​ដែល​មេឃ​ជិត​ធ្លាក់ភ្លៀង ឬ មាន​ផ្គរ​រន្ទះ នោះ​អ្នក​គួរតែ​ប្រញាប់​រក​វិធី​បង្ការ​ខ្លួន អោយបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន ។១. ត្រូវ​ចៀសវាង ក្នុង​ការសិ្ថ​ត​នៅ​ក្នុង​តំបន់​វាលលំហរ មាន​ដូចជា​ទី​វាលស្រែ​, ទីធ្លា​ន​វាយ​កូន​ហ្គោល ឬ កន្លែង​ចត​ឡាន​ជាដើម ព្រោះ​ថា​វា​ជា​ទីកន្លែង​ដែល​អ្នក​សិ្ថត​នៅ​ខ្ពស់​បំផុត បើ​ប្រៀប​នឹង​វត្ថុ​ផ្សេងៗ​ទៀត ដែល​នៅ​ជុំវិញខ្លួន ហើយ​អ្នកនឹង​ងាយ​ប្រឈម​ខ្លាំង នឹង​ហ​និភ័យ​មួយនេះ ។​

 
២. ត្រូវ​ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី​លោហធាតុ​។ រន្ទះ​គឺជា បាតុភូត ដែល​បង្កើតបានជា​ចរន្តអគ្គិសនី​ធម្មជាតិ​ម្យ៉ាង ហើយ​ពពួក​លោហធាតុ នឹង​ធ្វើ​ការចំលង​ចរន្ត​នេះ​បាន​យ៉ាង​ល្អ ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្បែរ ឬ បាន​កាន់​វា​នោះ ។​
 
៣. ប្រសិនបើ​មេឃ​ចាប់ផ្តើម​មាន​ផ្គរ​រន្ទះ ខណៈពេល​ដែល​អ្នក​កំពុង​ហែល​ទឹក ឬ ស្ថិតនៅ​លើ​ទូក នោះ​អ្នក​ត្រូវតែ​ប្រញាប់​ក្រោក​ចេញ​ពី​អាង​ហែល​ទឹក ឬ ស្ថិតនៅ​លើ​គោក អោយ​បាន​ភ្លាមៗ ព្រោះ​ទឹក​ក៏​ជា​អ្នកចម្លង​ចរន្ត​អគ្គិ​សី​បាន​ល្អ​ផង​ដែរ​។​
 
៤. មិន​ត្រូវ​ឈរ​នៅក្រោម វត្ថុ​ដែល​ខ្ពស់ៗ​មានដូចជា​ដើមឈើ ឬ ទួល​ប៉ម​នោះទេ ព្រោះ​ថា​រាល់​វត្ថុ​ខ្ពស់ៗ ទាំងនេះ គឺ​ជា​គោលដៅ​ចម្លង​អគ្គិសនី​ដ៏​ល្អ ហើយ​ចរន្ត​ក៏​ឆាប់​លោត​ឆក់​មកកាន់​អ្នក​បាន​ដែរ​។​
 
៥. មិន​ត្រូវ​ធ្វើការ​បង្ហោះ​ខ្លែង​ខណៈពេល មេឃ​មាន​ផ្គរ​រន្ទះ​ជាដាច់ខាត​។​
 
៦. មិន​ត្រូវ​ធ្វើកា​រទ​ទូ​លឆ័ត្រ ពេល​មេឃ​មាន​ផ្គរ​រន្ទះ​នោះទេ​។ អ្នក​អាច​នឹង​ទទឹក​ខ្លួន​ជោគ តែ​យ៉ាងណា​វា​ក៏​ល្អ​ជាង​ការ ដែល​អ្នក​នឹង​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះដែរ​។​
 
៧. ព្យាយាម​ធ្វើការ​ជ្រក​ក្នុង​ឡាន ប្រសិនបើ​អាច​។ ឡាន​គឺជា​កន្លែង​ដ៏​មាន​សុវត្ថិភាព ខណៈពេល​ដែល​មាន​ព្យុះ និង ផ្គរ​រន្ទះ​។ បើទោះជា​វា ហាក់​នឹង​ចម្លង​អគ្គិសនី​បាន​យ៉ាង​ល្អ ដោយសារ​តែ​វា​ស្រោប​នូវ​លោហធាតុ តែ​ទោះជា​យ៉ាងណាក៏ដោយ ចរន្ត​នោះ​នឹង​ឆ្លង​តាម​បន្ទះ​ឡាន​ផ្នែក​ខាងក្រៅ ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក និង​ចូល​ទៅក្នុង​ដី​តែ​ប៉ុណ្ណោះ ។​
 
៨. ប្រសិនបើ​អ្នក​ត្រូវ​ស្ថិត​នៅក្នុង​ទី​វាលលំហ ខណៈពេល​ដែល​មេឃ​កំពុង​មាន​ផ្គរ​រន្ទះ នោះ​អ្នក​ត្រូវ​រក កន្លែង​ដែល​មាន​អន្លង់ ឬ ប្រឡាយ​ដើម្បី​អោនក្រាប​នៅ​ទីនោះ ប្រសិនបើ​អាច​។ បើ​មិន​ដូច្នោះ​ទេ អ្នក​ត្រូវ​ធ្វើការ​អោនក្បាល​ចុះ ដោយ​ដាក់​ក្បាល​អោយ​នៅ​ចន្លោះ​ជើង​ទាំងពីរ​របស់​អ្នក ( តែ​អ្នក​មិន​ត្រូវ​ដេក​ក្រាប​ដោយផ្ទាល់​ទៅលើ​ដី ជាដាច់ខាត​) ។ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា អោយ​ខ្លួន​អ្នក​ស្ថិតនៅ​រួម​តូច​បំផុត តាម​ដែល​អាច​ធ្វើបាន ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com