ជាតិ
រថយន្ត
ម្ចាស់សណ្ឋាគារមួយរតនគិរី ដាក់តាំងរថយន្តយោធាប្រភេទ УАЗ-469 ​មុខសណ្ឋាគារ
27, Dec 2021 , 7:59 pm        
រូបភាព
រតនគិរី៖ យោធាកម្ពុជា បាន​នាំ​ចូល​រថយន្ដ​ច្រើន ​ពី​សហភាព​សូវៀត(រុស្ស៊ី) កាលពី​សម័យ​កុម្មុយនីស្ត ។​​ មកទល់សព្វ​ថ្ងៃ ​រថយន្តទាំងនោះនៅ​សល់​ច្រើន​គួរសម ជា​ពិសេសឡាន​ម៉ាក Ульяновский автомобильный завод (УАЗ) ប្រភេទ 469 ហើយមួយចំនួនបានក្លាយជាកម្មសិទ្ធិរបស់ជនស៊ីវិល។ ម្ចាស់សណ្ឋាគារសុវណ្ណគិរី ដែលមានទីតាំងនៅ​​​ក្រុង​បានលុង ខេត្ត​រតនគិរី ក៏មានរថយន្តយោធាប្រភេទ УАЗ-469 មួយគ្រឿងដែរ។ ​ដោយសាររថយន្តយោធាប្រភេទ УАЗ-469នេះ ​ជិះ​មិន​កើត ដូច្នេះម្ចាស់​វាសម្រេច​ដាក់​តាំង​មុខសណ្ឋាគារ។​ វាមាន​គ្រឿង​ពី​ដើម​ទាំង​អស់​ លើក​លែង​តែ​កៅអី​ខាង​មុខ​ទាំង​២។ ថ្នាំពណ៌​កាគីនៅ​ពីដើម។ រីឯសម្បកកង់​ទាំង​៤ ក៏នៅ​ពីដើមដែរ តែ​កង់​សឺកួរខាង​ក្រោយ​វា​ថ្មីវិញ​។ កំណាត់​កៅស៊ូ​វា ​មិន​មែន​ពី​ដើមទេ តែ​ត្រូវ​បាន​ដេរ​ដូច​ដើម។ ត្រូវបាន​បន្ថែម​ហ្វារ​ខាងមុខ​លើ​ក្រោម​សងខាង។


 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 










 
រថយន្ដ УАЗ-469 ខ្មែរ​យើង​ជា​ច្រើន​ហៅ​ថា កុម្ម៉ង់ការ។ គួរ​ហៅឡាន​សូវៀតវិញ ពីព្រោះ​តាម​ពិត កុម៉្មង់ការ​គ្រាន់​តែ​ជា​រថយន្ដ​ទាហាន ដែលបង្វិល​កង់​ទាំង៤។ ​ រថយន្តប្រភេទ УАЗ-469 ត្រូវបានចាប់ផ្តើមផលិតនៅឆ្នាំ​១៩៧១ ក៏ប៉ុន្តែ​ម៉ូឌែល​ទំនើបៗ ​មាន​ឈ្មោះ​ផ្សេង ហើយ​វាសម្រាប់​ជនស៊ីវិល​វិញ។ កាលពីមុន УАЗ-469 មាន​ទម្ងន់ ១ ៦៥០​គីឡូក្រាម ដែលធ្ងន់​ជាងឡានប្រភេត JEEP តែ​វា​អាច​ដឹកទំនិញ​បានដល់ ៨០០​គីឡូក្រាម។ វា​មាន​បណ្ដោយ ៤០៣សង់ទីម៉ែត្រ ទទឹង​១៧៩សង់ទីម៉ែត្រ និង​កម្ពស់​២០៥​សង់ទីម៉ែត្រ។ Ульяновский автомобильный завод បកប្រែ​ថា រោងចក្រ​រថយន្ដ​ទីក្រុង Ульяновский ដែលត្រូវបាន​បង្កើត​វា​ឡើង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ៕
 
អត្ថបទទាក់ទង

Tag:
 យានយន្ត
 ឡានយោធា
 រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com