ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
Share ចែកគ្នាដឹង! គេងតាម ៥ក្បាច់នេះ អាចជួយឱ្យបាត់ឈឺខ្នង
30, Dec 2021 , 6:59 am        
រូបភាព
គ្រាន់តែរបៀបនៃការគេងក៏អាចជួយបំបាត់ ឬបន្ថយអាការៈឈឺខ្នងគួរឱ្យកត់សម្គាល់ផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបនៃការគេងដើម្បីឆាប់បាត់ឈឺខ្នង ៖

 
១. ក្បាច់ទារកក្នុងផ្ទៃ
 
ការគេងផ្អៀងដោយអង្គុញជើងទៅទ្រូង ឬពង្រួញខ្លួនដូចទារកក្នុងផ្ទៃអាចអនុញ្ញាតឱ្យសន្លាក់បានសម្រាក ហើយឌីសឆ្អឹងក៏ដូចគ្នា។ ដូច្នេះហើយទើបការគេងបែបនេះក្លាយជាទីតាំងដ៏មានប្រសិទ្ធភាពជាពិសេសសម្រាប់អ្នកដែលមានជំងឺឌីសឆ្អឹងលៀនកៀបសសៃប្រសាទ។
 
២. គេងផ្កាប់ជាមួយខ្នើយមួយ
 
ទោះបីជាការគេងផ្កាប់បែបនេះអាចបណ្ដាលឱ្យឈឺកញ្ចឹងក ប៉ុន្តែវាអាចផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកដែលឈឺខ្នង។ ជាញឹកញយទីតាំងនៃការគេងរបៀបនេះអាចជួយបំបាត់សម្ពាធនៅចន្លោះឌីសឆ្អឹង។ ទោះជាយ៉ាងណាដើម្បីអនុវត្តបានត្រឹមត្រូវ កុំភ្លេចដាក់ខ្នើយមួយក្រោមពោះផ្នែកខាងក្រោម និងតំបន់អាងត្រគាក។
 
៣. គេងផ្ងារជាមួយខ្នើយមួយ
 
ទីតាំងនេះអាចបន្ថយភាពតានតឹងលើចំនុចសម្ពាធវាអនុញ្ញាតឱ្យអ្នកបែងចែកទម្ងន់បានស្មើគ្នាលើរាងកាយ។ វាក៏ធ្វើឱ្យការតម្រង់នៃឆ្អឹងខ្នងនិងសរីរាង្គខាងក្នុងមានភាពប្រសើរឡើង។ អ្វីដែលអ្នកត្រូវចាំ គឺគ្រាន់តែដាក់ខ្នើយមួយក្រោមជង្គង់នៅពេលគេងផ្ងាររាបស្មើ ហើយប្រសិនបើត្រូវការជំនួយបន្ថែម អ្នកក៏អាចមូរកូនកន្សែងតូចមួយក្រោមខ្នងផងដែរ។
 
៤. គេងផ្អៀងជាមួយខ្នើយមួយ
 
ប្រសិនបើអ្នកចូលចិត្តគេងផ្អៀង ចូរប្រាកដថាអ្នកឆ្លាស់គេងម្ដងទៅឆ្វេងម្ដងទៅស្ដាំដើម្បីទប់ស្កាត់ការបង្កើតសម្ពាធច្រើនពេកលើផ្នែកតែម្ខាងដែលជាលទ្ធផលនាំឱ្យមានបញ្ហាអតុល្យភាពសាច់ដុំ។ ប្រសិនបើអ្នកជ្រើសរើសគេងទីតាំងបែបនេះ, ចូរដាក់ខ្នើយមួយនៅចន្លោះជើងដើម្បីតម្រង់ឆ្អឹងខ្នង, ចង្កេះ និងអាងត្រគាក។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com