ពីនេះ ពីនោះ
«កាល់» ពាក្យសម្រាប់និយាយចំពោះសត្វចង់គ្នា, តម្រឹម, ការពារ
31, Dec 2021 , 7:29 am        
រូបភាព
«កាល់» ជាកិរិយាសព្ទ ដែលមានន័យច្រើន។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត។

 
«កាល់» មានន័យថា ពានគ្នា; ពាក្យសម្រាប់និយាយចំពោះសត្វចង់គ្នា។ គោកាល់ញី ។
 
រីឯន័យមួយទៀត គឺ តម្រឹម។ កាល់ជើងសក់ ។
 
វាក៏មានន័យថា ខារខាំងមិនឲ្យច្រឡូកច្រឡំលាយគ្នា ផងដែរ ពោលគឺស្មើពាក្យ «ការពារ»។ គោកាល់ហ្វូង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com