ពីនេះ ពីនោះ
«បាទចរណ៍» ការដើរដោយជើង, «បាទចារី» អ្នកដើរដោយ​ជើង
01, Jan 2022 , 7:29 am        
រូបភាព
«ថ្មើរជើង» ជាពាក្យ​ដែលនិយម​ប្រើ​ជាងគេ​ ដើម្បី​សំដៅ​លើ​ការ​ដើរដោយគ្មានយានជំនិះ ប៉ុន្តែ​វចនានុក្រម​ខ្មែរ សម្តេច​ព្រះសង្ឃរាជ ជួន ណាត មាន​វេវចនសព្ទ​ផ្សេងទៀត ដែល​អាច​ប្រើ​ជំនួសគ្នាបាន។

 
«បាទចរណ៍» មានន័យថា ការដើរដោយជើងឥតមានយានជំនិះ (ការដើរជើង)។ យើង​ក៏អាច​សរសេរ «បាទចារ» បាន​ផងដែរ។ នេះបើតាម​ការបញ្ជាក់ក្នុងវចនានុក្រម។
 
ចំណែក​ពាក្យ «បាទចារី»  សំដៅ​លើ​អ្នកត្រាច់ទៅដោយជើង, អ្នកដើរជើង;  ទាហានថ្មើរជើង។ បើជាស្ត្រីយើង​ហៅថា «បាទចារិនី»។
 
រីឯពាក្យ​ «ថ្មើរជើង» ឯណោះវិញ វចនានុក្រម ឲ្យន័យ​ទៅលើ​សកម្ម​ភាពរបស់ទាហានជាង។ ទាហានអ្នកដើរដោយជើង, ទាហានថ្មើរជើង, ពលថ្មើរជើង៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com