ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គួរចែករំលែក! គ្រាន់តែញ៊ាំទឹកក្រូចឆ្មារ និងធ្វើតាមគន្លឹះ ៣នេះ ជួយបន្ថយអាការៈហើមលើផ្នែកផ្សេងៗនៃរាងកាយ
31, Dec 2021 , 10:59 pm        
រូបភាព
ការហើមអាចក្លាយជាបញ្ហាធ្ងន់ធ្ងរមួយ។ ការហើមមុខ, ហើមដៃ និងជើងដែលមើលទៅគ្មានសុខភាពល្អ ព្រមទាំងអារម្មណ៍មិនស្រួល។ វាក៏អាចជាករណីដែលអ្នកដល់ពេលត្រូវពិគ្រោះជាមួយគ្រូពេទ្យ និងធ្វើរឿងមួយចំនួនដូចជាបន្ថយការញ៊ាំអំបិល ឬអាហារប្រៃ។ ទោះជាយ៉ាងណាថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយបន្ថយអាការៈហើមលើផ្នែកផ្សេងៗនៃរាងកាយ ៖

 
១. កុំទទួលទានស្ករច្រើនជាង ១ស្លាបព្រាក្នុងមួយថ្ងៃ
 
អ្នកជំនាញនិយាយថា អ្នកមិនចាំបាច់ត្រូវតែទទួលទានស្ករដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមធម្មតាឡើយ។ ជាតិស្ករ ឬគ្លុយកូសលើសកម្រិតអាចធ្វើឱ្យមុខ និងភ្នែកមើលទៅហើមៗ។ តាមពិតទៅ, រាងកាយត្រូវការជាតិស្ករត្រឹមតែ ១ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។
 
២. កុំខ្ជិលមិនធ្វើលំហាត់ប្រាណមុនពេលមករដូវ
 
រោគសញ្ញាដូចជាហើមពោះនិងហើមដៃ ឬជើង គឺអាចកើតមានឡើងនៅមុនពេលមករដូវ។ អ្នកជំនាញជាច្រើនមិនណែនាំឱ្យរំលងការធ្វើលំហាត់ប្រាណមុនពេលមករដូវឡើយ។ អ្នកចាំបាច់ត្រូវអនុវត្តឱ្យបានទៀងទាត់ គឺលើកលែងតែនៅពេលមានអារម្មណ៍មិនស្រួលខ្លួន ឬឈឺប៉ុណ្ណោះ។
 
៣. កុំទទួលទានទឹកក្ដៅខ្លាំង
 
ទឹកក្ដៅឧណ្ហៗជួយសម្រួលចរន្តឈាមរត់និងពន្លឿនការរំលាយអាហារ។ វាធ្វើឱ្យសសៃឈាមរីកធំ ហើយអុកស៊ីសែនជាច្រើនងាយនឹងទៅដល់គ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផលអ្នកនឹងមិនសូវហើមដូចមុនឡើយ។ ប៉ុន្តែទោះជាយ៉ាងណាកុំទទួលទានទឹកក្ដៅខ្លាំង! អ្នកជំនាញជាច្រើននិយាយថា វាអាចនឹងផ្ដល់ឥទ្ធិពលផ្ទុយមកវិញ ហើយធ្វើឱ្យហើមសន្លាក់។
 
៤. ទទួលទានទឹកក្រូចឆ្មារដើម្បីកាត់បន្ថយឱកាសនៃការហើមជើង
 
ក្រូចឆ្មារមានផ្ទុកភ្នាក់ងារប្រឆាំងការរលាកដ៏មានឥទ្ធិពល។ វាអាចជួយរាងកាយជួសជុលរាល់ជាលិកាដែលខូចខាតនិងកាត់បន្ថយការហើម។ ភេសជ្ជៈទឹកក្រូចឆ្មារក៏ល្អជាពិសេសសម្រាប់ជំងឺដែលបណ្ដាលមកពីការរលាកដូចជាជំងឺរលាកសន្លាក់ (ពេលខ្លះអាចហើមដែរ)។ អ្នកអាចទទួលទានទឹកក្ដៅឧណ្ហៗលាយក្រូចឆ្មាររាល់ថ្ងៃ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com