ពីនេះ ពីនោះ
«វិបុល» មានន័យថា ធំក្រៃលែង, ទូលាយ, បរិបូរ
05, Jan 2022 , 7:29 am        
រូបភាព
«វិបុល» អាចអាន​បាន​ថា «-ប៉ុលៈ ឬ -បុល»។ តាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ ជាគុណសព្ទ ដែលមាន​ន័យថា ធំ, ធំក្រៃលែង; ទូលាយ; ច្រើន, ច្រើនក្រៃ; បរិបូរ ។

 
វិបុលផល សំដៅលើ ផលធំ, ផលច្រើន ។ វិបុលភាព គឺ ភាវៈធំ, ទូលាយ ។ វិបុលរាជ្យ ( សំស្ក្រឹតសន្មត ) អ្នកបំពេញរាជការផែនដី ។ 
 
តាម​ឧទាហរណ៍​ក្នុង​វចនានុក្រម៖ ឋានន្តរសេនាបតីសម្រាប់ទោក្រសួងក្រឡាហោម ក្នុងកម្ពុជរដ្ឋ; សម័យឥឡូវតាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរអ្នកឧកញ៉ាវិបុលរាជ្យ . . .; ឬ –វិបុលរាជសេនា ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com