កីឡាជាតិ
ជាតិ
មណ្ឌលកីឡាហែលទឹកបាត់ដំបង តម្លៃជិត២លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
11, Jan 2022 , 6:59 pm        
រូបភាព
សហព័ន្ធកីឡាហែលទឹក ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មណ្ឌលកីឡាហែលទឹកបាត់ដំបង» និងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ​ ឆ្នាំ២០២២​ និង ថ្ងៃ៨-១០ ខែមករា ឆ្នាំ២០២២ នៅសកលវិទ្យាបាត់ដំបង ក្រោមអធិបតីភាព សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

 
ការសាងសងមណ្ឌលហែលទឹកនេះ ចំណាយអស់ថវិកាប្រហែល ២០០០០០០ដុល្លា ហើយអស់រយៈពេល២៤ខែ ដែលសាងសងលើផ្ទៃដី ១១២ម៉ែត្រ៦៥ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើម សម្ដេច ស ខេង។ មណ្ឌលហែលទឹកនេះ ចាប់ផ្ដើមសាងសងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩មក។ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះដែរ សម្ដេច ស ខេង បានជំរុញឲ្យក្លិបទាំងអស់ពង្រឹងនូវថ្នាលយុវជន ដើម្បីត្រៀមប្រកួតនៅលើឆាកអន្តរជាតិនានា។
 
បច្ចុប្បន្ន មានក្លិបរបស់ក្រសួងចំនួន ៤ និងក្លិបក្រោមសហព័ន្ធចំនួន២០ ។ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានអំពាវនាវ ឲ្យបណ្ដាលក្លិបទាំងអស់ ពង្រឹងសមត្ថភាព និងបច្ចេកទេសកីឡាករ និងកីឡាការិនី ដើម្បីត្រៀមការប្រកួតនៅស៊ីហ្គេម លើកទី៣១នៅវៀតណាម ជាពិសេសក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ។ 
 
សម្រាប់ការប្រកួតរយៈពេល២ថ្ងៃមកនេះ ជ័យលាភីលេខ១ ចំពោះវិញ្ញាសាជនពិកាហែលសេរី បានទៅលើ យ៉ាវ វណ្ណៈ ខណៈ ជូ ជុំ បានចំណាត់ថ្នាក់លេខ២ និងយ៉ុន មួយ ទទួលបានលេខ៣ ។ អ្នកទាំងបីនេះ មកពីក្លិបប៉ារ៉ាឡាំពិកកម្ពុជា ។ វិញ្ញាសាហែលបណ្ដាក់របៀបសេរី ១០០X៤ ម្ចាស់មេដាយមាស បានទៅលើក្លិបសាធារណការ និងដឹកជញ្ជូន ,លេខ២ ក្លិបក្រសួងសេដ្ឋកិច្ច និងលេខ៣ ក្លិបព្រឹទ្ធាចារ្យ ហែម ធន ។ វិញ្ញាសាហែលបណ្ដាក់៤របៀប ១០០X៤ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ក្រសួងសាធារណការ និងដឹកជញ្ជូន ,លេខ២ ក្រសួងមហាផ្ទៃ និងលេខ៣ ក្រសួងសេដ្ឋកិច្ច ៕

Tag:
 ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com