ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្លេកស្លាំង​គួរ​ចៀសវាង​អាហា​រណា​?
28, Jul 2023 , 10:59 pm        
រូបភាព
ជំងឺ​ស្លេកស្លាំង​មាន​ពីរ​ទម្រង់​គឺ ជំងឺ​ស្លេកស្លាំង Pernicious និង​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​ទម្រង់ Pernicious មានន័យ​ថា​វា​ជា​អាកា​រៈក​ង្វះ​Intrinsic Factor ដែល​ត្រូវការ​សម្រាប់​ស្រូប​វីតាមីន B12​។កាលពីមុន គេ​តែងតែ​គិត​ថា​ជំងឺ​នេះ​ត្រូវ​ការចាក់​ថ្នាំ​ប្រភេទ​វីតាមីន B12 ប៉ុន្តែ​ការស្រាវជ្រាវ​នា​ពេល​បច្ចុប្បន្នេះ​បាន​រកឃើញថា ការប្រើ​ថ្នាំ B12 ចំនួន ១​មី​លី​ក្រាម (​ស្មើនឹង ១០០០​ម៉ៃក្រូ​ក្រាម​) រាល់​ថ្ងៃ​អាច​សម្រួល​ដល់​ការ​កង្វះ​នេះ​បាន​។ ជំងឺ​មួយ​ចំនួន​ដែល​អាច​បណ្តាលអោយមាន​បញ្ហា​ក្នុង​ការ​បឺត​ស្រូវ​វីតាមីន B12 មានដូចជា ជំងឺ​រលាក​ក្រពះ ជំងឺ Crohn’s និង​ជំងឺ Coeliac Disease​។​

 
​ប្រសិនបើ​អ្នក​ត្រូវបាន​ដឹង​ថា​មាន​បញ្ហា​ស្លេកស្លាំង រឿង​ធម្មតា​ដែល​ត្រូវ​ធ្វើ​គឺ​ប្រើ​ថ្នាំ​ជាតិ​ដែក​អោយបាន​ច្រើន ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រាកដថា ថ្នាំ Co-factors​ដែល​ជា​វីតាមីន B12, Folic Acid និង​វីតាមីន C ត្រូវតែ​ប្រើ​ក្នុងពេល​ជាមួយ​គ្នា​ដើម្ប​បង្កើនដ​ល់​ការ​បឺត​ស្រូប​។​
 
​ជំងឺ​កង្វះ​ជាតិ​ដែក​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា បាត់បង់​ឈាម​ច្រើន​ជា​ពិសេស​ស្ត្រី​មក​រដូវ​ច្រើនៗ​។ ការ​ទទួលទាន​កាហ្វេ និង​តែ​ច្រើនពេក​អាច​ទៅ​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​ដេក​ពី​ក្នុង​ចំណី​អាហារ​ដែល​អ្នក​ញ៉ាំ​។ មនុស្ស​ជាច្រើន​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​នៅ​ពេល​ពួកគេ​មាន​អារម្មណ៍​អស់កម្លាំង ប៉ុន្តែ​ដើម្បី​អោយ​វា​មាន​ប្រសិទ្ធភាព អ្នក​គួរតែ​ពិនិត្យ​កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​ជាមុនសិន ចៀស​ជាង​កើន​ជាតិ​ដែក​លើស​កម្រិត​ត្រូវការ​។ ចំពោះ​មនុស្ស​ចាស់​ដែល​មាន​កម្រិត​ជាតិ​ដែក​ច្រើនពេក​ច្រើន​តែ​ជាប់ទាក់ទង​នឹង​ជំងឺ​បេះដូង​។ ហេតុដូច្នេះ​ហើយ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​មិនគួរណា​ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​ជាតិ​ដែក​ទេ លុះត្រាតែ​ពួកគេ​មាន​ជំងឺ​ត្រូវ​ការប្រើ​ថ្នាំ​ជាតិ​ដែក​។ រោគសញ្ញា​នៃ​ការ​កង្វះ​ជាតិ​ដែក​ក្នុង​ឈាម​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​មានដូចជា អស់កម្លាំង ឈឺក្បាល ខ្យល់គ និង​ស្បែក​ស្លេក​។ ជាទូទៅ អ្នក​ញ៉ាំ​អាហា​របួស​មិនសូវ​ទទួលបាន​ជាតិ​ដែក​ច្រើន​ដូច​អ្នក​មិន​ញ៉ាំ​អាហា​របួស​ទេ​។
ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ប្រទេស​អ៊ីស្រាអែល គេ​រកឃើញ​ថា អ្នក​ញ៉ាំ​អាហា​របួស​មាន​កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​ខ្ពស់ វា​អាច​បណ្តាលមកពី​ពួកគេ​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ច្រើន​។ អ្នក​ញ៉ាំ​អាហា​របួស​ដែល​មិន​ញ៉ាំ​ផ្លែឈើ និង​បន្លែ​គ្រប់គ្រាន់​ក៏​អាច​អោយ​កម្រិត​ជាតិ​ដែក​ចុះ​ទាប​បាន​ដែរ​។​
 
​អាហារ​ដែល​ត្រូវ​ចៀសវាង​
 
·       តែ​ខ្មៅ និង​កាហ្វេ​អាច​កាត់បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​ក្នុង​អាហារ​បាន​។​
 
·       ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ច្រើន​ក៏​មាន​ឥទ្ធិពល​ដូចគ្នា​ដែរ ប៉ុន្តែ​អ្នក​ត្រូវតែ​មាន​ទម្លាប់​នៃ​ការ​បត់ជើងធំ ដូច្នេះ​ប្រសិនបើ​អ្នកត្រូវការ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក ចូរ​ប្រើ​វា​អោយ​បាន​រយៈពេល​យូរ​មុនពេល ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com