ពីនេះ ពីនោះ
ថង់ក្រពះ គឺ «ប្លោក» មិនមែន «ផ្លោក» ឡើយ 
×![]()
«ប្លោក» មានន័យថា ថង់, ថង់ក្រពះ; ស្បែកដែលមានសណ្ឋានជាថង់។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យដែលយើងតែងប្រើមានដូចជា ប្លោកត្រី, ប្លោកជ្រូក ។ ពងប្លោក ជាពាក្យសាមញ្ញា ដែលមានន័យស្មើពាក្យ អណ្ឌ : ( ពងល្វា ) ។
ក្រៅពីនេះ ពាក្យ «ប្លោក» សំដៅលើឈ្មោះត្រកៀតមួយប្រភេទ។ ត្រកៀតប្លោក ( ហៅ កំប្លោក ក៏បាន, ហៅ ត្រកៀតប៉ោង ក៏បាន ) ។
ចំណែកឈ្មោះម្ទេសមួយប្រភេទផ្លែធំៗ យើងអាចហៅបានថា «ម្ទេសប្លោក» តែក្នុងការពន្យល់មួយទៀត យើងក៏អាចសរសេរ «ម្ទេសផ្លោក» បានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com