ពីនេះ ពីនោះ
បឿន, ត្រឹប, ពើក សំដៅលើតិណជាតិផ្សេងៗ ដែលដុះក្រាស់អណ្តែតលើទឹក 
×![]()
តាមរចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «បឿន» មានន័យស្មើ «ត្រឹប» ដោយប្រជុំតិណជាតិផ្សេងៗ មានត្រាវ, ត្រកៀត, កំប្លោក ជាដើម ដែលដុះក្រាស់ចង្អៀតតាន់តាប់លើមមោក, អណ្ដែតលើទឹកក្នុងបឹងឬក្នុងស្រះធំៗ អាចដើរជាន់លើបានមិនផុងមិនធ្លុះ។
ដើរលើបឿន, ត្រីជ្រកនៅក្រោមបឿន។ ដូចគ្នាផងដែរ «ត្រឹប» សំដៅលើព្រៃអណ្ដែត គឺព្រៃដែលកើតលើទឹក ដោយស្មៅឬត្រាវ, ត្រកៀត, បបុស, ស្បូវ ដុះលើមមោកចក មមោកកំពីងពួយ។ កណ្ដាលពោះបឹងនុះមានសុទ្ធតែត្រឹបដុះតាន់ ។
ពើក គឺមមោកបឿនដែលក្រាស់ណាស់ មើលទៅឃើញហាក់ដូចជាឥតមានទឹកនៅពីខាងក្រោម។ ដើរលើពើក។
ក្រៅពីនេះ ពាក្យ «ត្រឹប» ជាកិរិយាសព្ទ មានន័យមួយទៀត គឺ ជញ្ជក់ក្រេប, ជញ្ជាប់។ កន្លង់ត្រឹបកេសរផ្កា ៕
© រក្សាសិទ្ធិដោយ thmeythmey.com