ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
១២​ហេតុផល បញ្ជាក់ថា​ស្ត្រី មាន​ចំណុច​ល្អ​ជាង បុរស
15, Jan 2022 , 6:59 am        
រូបភាព
មនុស្ស​ស្រី អាច​នឹង​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅពេលដែល​ពួកគេ​បាន​លឺដូចនេះ ប៉ុន្តែ​មនុស្ស​ប្រុស អាច​នឹង​មិន សប្បាយចិត្ត​ចំពោះ​ការ​យល់​ឃើញ​ដូចនេះ នោះទេ​។ ប៉ុន្តែ​ជា​ការពិត ស្ត្រី​គឺ​ពិតជា​មាន ចំណុច​ជា ច្រើន​ដែល​ល្អប្រសើរ​ជាង​បុរស ។ ការស្រាវជ្រាវ​បាន​ព្យាយាម ធ្វើ​ការបញ្ជាក់ នូវ​ការ​ពិត នេះ ជាច្រើន លើក ច្រើនសារ​រួចមកហើយ ។ខាងក្រោម​នេះ គឺជា​បញ្ជី​នៃ​មូលហេតុ​ទាំង ១២​យ៉ាង ដែល​គេ អាច ចាត់ទុកបាន ថា​ស្ត្រី មាន​ចំណុច​ល្អ ប្រសើរ​ជាង​បុរស ៖

 
១. ស្ត្រី​អាច​បើកបរ​បានល្អ​ជាង និង មាន​សុវត្ថិភាព​ជាង​
 
    មាន​ស្ត្រី​មួយចំនួន មិន​មាន​អារម្មណ៍​ថា ចាំបាច់​ត្រូវ​ធ្វើ​ការសាកសួរ​ពី​ការណែនាំ​នោះទេ ។ ពួកគេ អាច​មាន​សមត្ថភាព​ជា​ពិសេស ក្នុង​ការស្វែងរក គោលដៅ​បាន​យ៉ាង​ងាយ ដោយ​ខ្លួនឯង ។​
 
២. ស្ត្រី​តែងតែ​មាន​របស់របរ​ពេញ​ក្នុង​ទូ​ទឹកកក​
 
     មាន​បុរស​មួយចំនួន ចូលចិត្ត​ចម្អិន​អាហារ ប៉ុន្តែ​មួយចំនួនទៀត គឺ​មិន​ចូលចិត្ត​វា​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ឃ្លាន នោះ​ពួកគេ​ពិតជា​ត្រូវ​ទទួល​ទាន នូវ​ម្ហួប​ដែល​កុំម្ម៉ង់ ស្រាប់​ជាមិនខាន​។ បញ្ហា​ទាំងនេះ គឺ​មិនមែន​ជា​ករណី ដែល​កើតមាន​ញឹកញាប់​ចំពោះ​សុភាពនារី ទាំងឡាយ​នោះ​ទេ​។​
 
៣. ការសន្ទនា​របស់​ពួកនាង មាន​ភាព​ល្អប្រសើរ​ជាង​
 
    ស្ត្រី​គឺមាន​ជំនាញ​ល្អប្រសើរ ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា ជាង​បុរស​។ ពាក្យ​សន្ទនា របស់​ពួកគេ គឺ​ហាក់​នឹង មិន​មាន​ត្រឹមតែ​ពាក្យ សួស្តី , បាន​តើ ឬ ជួប​គ្នា​ពេល​ក្រោយ ត្រឹមតែ​ប៉ុណ្ណេះ​ដូចជា អ្វីដែល បុរស​ហាក់​ងាយ​នឹង និយាយ​នោះ​ទេ​។​
 
៤. នាង​អាច​នឹង​ហៅ​តាក់ស៊ី​បាន​យ៉ាង​ងាយស្រួល​លឿន​ជាង​បុរស​
 
     ពិតណាស់ វា​គឺ​ដោយសារតែ ស្ត្រី​អាច​បញ្ចេញ​នូវ​ស្នាមញញឹម របស់​ពួកគេ​បាន ដោយ​អស្ចារ្យ​។​
 
៥. តែងតែ​ចងចាំ​នូវ​ថ្ងៃ​ពិសេសៗ​
 
    ទាក់ទង​នឹង​ពេលវេលា ជាថ្មី​ម្តងទៀត គឺថា ស្ត្រី​ត្រូវបានគេទទួលស្គាល់​ថា នាង​មាន​សមត្ថភាព​ជា ពិសេស​ក្នុង​ការចងចាំ នូវ​ថ្ងៃខែ​ពិសេសៗ បានល្អ​ជាង​បុរស​។​
 
៦. នាង​តែងតែ​ធ្វើការ​ពិចារណា មុន​ពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​
 
     ស្ត្រី វិភាគ​រក​ហេតុផល មុនពេល​ដែល​ពួកគេ ត្រូវ​សម្រេច​ចិត្ត​ធ្វើ​អ្វីមួយ​។ វា​អាច​ជា បញ្ហា ក្នុងការ​ដើរ​ទិញ​ទំនិញ និង បញ្ហា​ផ្សេង​ទៀត​ដែល​ទាក់ទង​ទៅនឹង កត្តា​ហិរញ្ញវត្ថុ​របស់​ពួកនាង ។​
 
៧. អាច​ធ្វើអោយ​អ្នក​ដទៃ​និយាយ​អាថ៌កំបាំង​ចេញ​មក​បាន​
 
     ដោយសារ​តែ​ស្ត្រី​មាន​ជំនាញ នៅក្នុង​ការសន្ទនា នោះ​ពួកគេ​អាច​នឹង​មាន​វិធីសាស្ត្រ​ងាយៗ ក្នុងការ ធ្វើ​អោយ​នរណា​ម្នាក់ និយាយ​អាថ៌កំបាំង​ផ្ទាល់ខ្លួន​របស់​ពួកគេ ចេញ​មក​អោយ​នាង​ដឹងបាន​។​
 
៨. អាច​ប្រឈម​នឹង​ការឈឺចាប់ បាន​ល្អ​ប្រសើរ​ជាង​
 
     ការសិក្សា​បាន​បង្ហាញថា ស្ត្រី​គឺ​ហាក់​នឹង​មាន​ភាពល្អប្រសើរ​ជាង បុរស ក្នុងការ​ប្រឈម​នឹង បញ្ហា​ផ្នែក រាងកាយ​, ផ្លូវចិត្ត និង ការឈឺចាប់​ផ្នែក​អារម្មណ៍​បានល្អ​ជាង​បុរស​។​
 
៩. នាង​ចេះ​ដឹង​នូវ វិធី​ក្នុងការ​ភ្លក់​រសជាតិ​ស្រា និង ស្រា​បៀរ​
 
     បើ​ទោះ​ជា​បុរស ក៏​អាច​ដឹង​ពី​វិធី​នេះ​បាន​ផង​ដែរ ប៉ុន្តែ​ស្ត្រី​គឺ​មាន​នូវ​អណ្តាត ដែល​មាន​ញាណ​ដឹង​ពី រសជាតិ បាន​ច្បាស់លាស់​ជាង​បុរស ហេតុដូចនេះ​ហើយ ទើប​បានជា​ពួកគេ មាន​ភាពល្អប្រសើរ ក្នុងការ ភ្លក់​រសជាតិ​ស្រា និង ស្រា​បៀរ​បានល្អ​ជាង​ប្រុសៗ ។​
 
១០. មាន​ការបណ្តាក់ទុន​បានល្អ​ជាង​បុរស​
 
     ការសិក្សា​ស្រាវជ្រាវ ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា ស្ត្រី​អាច​ដឹង​បាន​ពី យុទ្ធសាស្ត្រ​នៅក្នុង​ទីផ្សា​ភាគ ហ៊ុន ខណៈពេលដែល​បុរស​មួយចំនួន ចូលចិត្ត​រកស៊ី​បណ្តាក់ទុន​ភ្លាមៗ ។ ដូច្នេះ ស្ត្រី​អាច​បណ្តាក់ទុន​បានល្អ​ជាង និង អាច​ស្ថិត​នៅក្នុង​រយៈពេល​យូរអង្វែង​ជាង​។​
 
១១.​ស្ត្រី​រស់នៅ​បាន​យូរ​ជាង​បុរស​
 
    ការសិក្សា​បាន​បង្ហាញថា ស្ត្រី​មាន​ប្រព័ន្ធ​ភាពស៊ាំ​ការពារ រាងកាយ ល្អ ហើយ​ពួក​វា ក៏​មិន​មានដំណើរ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វី​នោះ​ដែរ​។ ដូច្នេះ ហើយ​ទើប​បានជា​ពួកគេ អាច​រស់នៅ​បាន​យូរ​ជាង មនុស្ស ប្រុស ។​
 
១២.  ស្ត្រី​មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង ជ្រុល​ពេក​នោះទេ​
 
   កត្តា​នេះ គឺ​អាច​ជួយ​ទប់​ជើង​របស់​ពួកគេ​អោយ​មាន​លំនឹង និង រឹងមាំ​បាន​នៅលើ​ដី​។ ផ្ទុយទៅវិញ បុរស ជាធម្មតា គឺ​សម្តែង​ចេញ នូវ​ទំនុកចិត្ត​របស់​ខ្លួន​ឯង​ច្រើន​ជ្រុល ហើយ​ហាក់​នឹងមាន ការ​ស្តាយក្រោយ នៅ ពេល​ក្រោយមក​ទៀត​។​
 
      ទាំងនេះ គ្រាន់តែ​ជា​មូលហេតុ​ទាំង ១២​យ៉ាង ដែល​ធ្វើអោយ​ស្ត្រី​មាន​សភាព​ល្អប្រសើរ​ជាង​បុរស បាន​។ យើង​ដឹង​ហើយ​ថា វា​អាច​មាន​នូវ​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អាច​បញ្ជាក់បាន​ថា ពួកយើង គឺជា​ស្ត្រី ដែល​មាន​ចំណុច​ល្អប្រសើរ​ជាង ដៃគូ​ប្រឆាំង​របស់​ពួកយើង ដែល​ជា​មនុស្ស​ប្រុស ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com