ពីនេះ ពីនោះ
សង្ឃ្រាជ ឬ សង្គ្រាជ សំដៅលើព្រះចៅអធិការវត្ត រីឯ សង្ឃរាជ ជាស្តេចសង្ឃ 
×![]()
ពាក្យ «សង្រ្ឃាជ ឬ សង្រ្គាជ» ជាពាក្យសាមញ្ញយារក្លាយចេញមកពីពាក្យ សង្ឃរាជ។ តាមវចនានុក្រមខ្មែរ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ប្រហែលជាកាលពីព្រេងនាយ ហៅដោយប្រៀបធៀបទេ, លុះយូរៗមក ក៏ក្លាយជាពាក្យសាមញ្ញទៅ។
ប៉ុន្តែបើតាមការពន្យល់ «សង្គ្រាជ ឬ សង្រ្ឃាជ» មានន័យថា លោកចៅអធិការវត្ត ឬភិក្ខុជាមេវត្ត។ លោកសង្គ្រាជ, តាំងសង្គ្រាជ រីឯពាក្យ «សង្ឃរាជ» ឯណោះវិញ មានន័យថា ស្តេចសង្ឃ។
មហាសង្ឃរាជ គឺសមណស័ក្តិទីសម្ដេចថ្នាក់ខ្ពស់បំផុត សម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ, បានទទួលសមណុត្តមាភិសេក មាននាទីជាស្ដេចខាងសង្ឃជាធំបំផុតជាងបព្វជិតទាំងអស់ក្នុងដែនកម្ពុជាទាំងមូល, អ្នកទាំងពួងនិយាយស្ដីទៅរកត្រូវប្រើសម្ដីជារាជសព្ទទាំងអស់ : សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សោយ, ទ្រង់ផ្ទំ ៕
© រក្សាសិទ្ធិដោយ thmeythmey.com