ជាតិ
សិស្សស្រីជាប់បាក់ឌុបលើសសិស្សប្រុសជាង១ម៉ឺននាក់ឯណោះ
× លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ បង្ហាញថាសិស្សស្រីជាប់ចំនួន៤១ ៧៣៣នាក់ និងសិស្សប្រុសជាងចំនួន៣០ ២៨៣នាក់ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់។ ជារួម ចំនួនបេក្ខនារីជាប់លើសសិស្សប្រុសជាង១ម៉ឺននាក់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន២៤ មានចំនួនសិស្សស្រីជាប់ច្រើនជាងប្រុស ដោយលើកលែងតែរតនគិរីប៉ុណ្ណោះ ដែលមានសិស្សប្រុសជាប់ច្រើនជាងសិស្សស្រី។
ក្នុងចំណោមសិស្សស្រីដែលជាប់បាក់ឌុបជាង៤ម៉ឺននាក់ ភ្នំពេញមានចំនួន៦១៧៣នាក់។ បណ្តាខេត្តដែលមានសិស្សជាប់ជាង៣០០០នាក់រួមមាន សៀមរាប៣៨៥៤នាក់ កណ្ដាល៣៦០៥នាក់ និងតាកែវ៣១០២នាក់។
ព្រៃវែងមានសិស្សជាប់២៩៤២នាក់ ដោយឈរពីលើកំពង់ចាម២៦១៥នាក់ បាត់ដំបង ២៣៧៩នាក់ និងកំពត មាន២០១២នាក់។
ខេត្តដែលមានសិស្សជាប់ចន្លោះពីជាង១០០០នាក់ទៅជិត២០០០នាក់ មាន កំពង់ធំ ១៩៤៤នាក់,បន្ទាយមានជ័យ ១៧៦១នាក់, ត្បូងឃ្មុំ ១៨១៤នាក់,កំពង់ស្ពឺ ១៧២២នាក់ ,ស្វាយរៀង១៣៩១នាក់,កំពង់ឆ្នាំង ១៣១៣នាក់ និងពោធិ៍សាត់ចំនួន១០៩៦នាក់។
ចំណែកខេត្តផ្សេងទៀតដូចជា ក្រចេះមានសិស្សស្រីជាប់៧៧១នាក់, ព្រះវិហារ ៦២០នាក់,ព្រះសីហនុ ៥៦២នាក់, ឧត្តរមានជ័យ ៥៦១នាក់, រតនគិរី ៤២០នាក់, ស្ទឹងត្រែង ៣៣២នាក់,មណ្ឌលគិរី ២០៨នាក់, កោះកុង ២០៨នាក់, ប៉ៃលិន ១៨៤នាក់ និងកែប ១៤៤នាក់។
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន១ ៧៥៣នាក់៕
លទ្ធផលតាមបណ្តាខេត្តនានា៖
កំពង់ចាម ៖ https://bit.ly/321fvSv
កំពង់ឆ្នាំង៖ https://bit.ly/3tokE2e
កំពង់ធំ៖ https://bit.ly/3GxSmG2
កំពង់ស្ពឺ៖ https://bit.ly/3GuKbuc
កំពត៖ https://bit.ly/31ZeKsX
កែប៖ https://bit.ly/33z1L1B
កោះកុង៖ https://bit.ly/3KdHrnb
ក្រចេះ៖ https://bit.ly/3FujkgC
កណ្ដាល៖ https://bit.ly/3tvLe9E
តាកែវ៖ https://bit.ly/3I6TVLH
ត្បូងឃ្មុំ៖ https://bit.ly/3qtTc11
បន្ទាយមានជ័យ៖ https://bit.ly/3FsRhOz
បាត់ដំបង៖ https://bit.ly/3frpzaq
ប៉ៃលិន៖ https://bit.ly/3A9dVKY
ពោធិ៍សាត់៖ https://bit.ly/3FuMFaN
ព្រះវិហារ៖ https://bit.ly/3GxRKAi
ព្រះសីហនុ៖ https://bit.ly/3GuToCT
ព្រៃវែង៖ https://bit.ly/33dIKCh
មណ្ឌលគិរី៖ https://bit.ly/3Kcepo4
រតនគិរី៖ https://bit.ly/3fn9bYB
រាជធានីភ្នំពេញ៖ https://bit.ly/3rngWD9
សៀមរាប៖ https://bit.ly/3rkMWYL
ស្ទឹងត្រែង៖ https://bit.ly/34TESXq
ស្វាយរៀង៖ https://bit.ly/3qwepaS
ឧត្ដរមានជ័យ៖ https://bit.ly/3Kppoeb
© រក្សាសិទ្ធិដោយ thmeythmey.com