ជាតិ
សម្ដេច ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A ទាំង១៧៥៣នាក់
15, Jan 2022 , 6:25 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A ទាំង១៧៥៣នាក់។ នេះបើតាមហ្វេសប៊ុករបស់សម្ដេច ដោយមិនបានបញ្ជាក់ពីពេលវេលា និងទីតាំងឡើយ។



តាមរយៈហ្វេសប៊ុក​របស់ខ្លួន ប្រមុខ​រដ្ឋាភិបាល បានចូលរួមអបអរសាទរចំពោះបេក្ខជនប្រឡងបាក់ឌុបជាប់ទាំងអស់ទូទាំងប្រទេស ពិសេសចំពោះសិស្សនិទ្ទេស A។ សម្ដេច មានប្រសាសន៍ថា៖«ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់»។

ជាមួយគ្នានេះ សម្ដេច នឹងជួបជាមួយសិស្សនិទ្ទេស A ដើម្បីលើកទឹកចិត្តពួកគេ។ ចំពោះពេលវេលា និងទីតាំង នឹងបញ្ជាក់តាមរយៈ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។

បើតាមក្រសួងការប្រកាសរបស់ក្រសួងអប់រំ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន១ ៧៥៣នាក់៕





Tag:
 បាក់ឌុប
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com