ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ប្រការគួរធ្វើ និងមិនគួរធ្វើ សម្រាប់ទេសចរអន្តរជាតិពេលមកកម្សាន្តនៅកម្ពុជា
16, Jan 2022 ,
4:30 pm
រូបភាព
×
ដោយ:
ផាត ដាណេ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញគោលការណ៍ណែនាំដល់ភ្ញៀវទេសចរអន្តរជាតិ មុនមកកម្សាន្តនៅកម្ពុជា ត្រូវភ្ជាប់បណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងក៏លើកទឹកចិត្តឱ្យភ្ញៀវទេសចរ ទិញបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ផងដែរ។
ក្រៅពីគោលការណ៍ណែនាំដល់ភ្ញៀវទេសចរមុនចូលមកកម្សាន្តនៅកម្ពុជាហើយនោះ ក្រសួង ក៏កំណត់លក្ខខណ្ឌមួយចំនួនទៀត ចំពោះវត្តមានភ្ញៀវតាមគោលដៅទេសចរណ៍នានាផងដែរ។
ភ្ញៀវទេសចរ ត្រូវគោរពតាមការកំណត់ចំណុះផ្ទុកអតិបរមានៅកន្លែងផ្ដល់សេវាកម្មទេសចរណ៍នានា ដូចជាអាកាសយានដ្ឋាន និងច្រកទ្វារអន្តរជាតិ សេវាកម្មដឹកជញ្ជូនទេសចរណ៍ សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មម៉ាស្សា និងស្ប៉ា សេវាកម្មរមណីយដ្ឋានទេសចរណ៍ សេវាកម្មម៉ាយ (MICE) សេវាកម្មការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែបន្ត។
ក្រៅពីនេះ មានសេវាកម្មក្លឹបកម្សាន្តរងសាល ខារ៉ាអូខេ បៀរហ្កាឌិន កីឡាវាយកូនគោល សេវាកម្មកីឡាទេសចរណ៍ជិះកង់ ផ្សងព្រេងកម្សាន្តក្នុងព្រៃ មុជទឹកសមុទ្រ ទេសចរណ៍ម៉ូតូទឹក និងកីឡាទេសចរណ៍ទូកក្ដោងជាដើម។
ចំពោះលក្ខខណ្ឌ ដែលក្រសួងបានកំណត់នោះគឺ តម្រូវឱ្យភ្ញៀវទេសចរ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម