ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរណ៍វិថីតេជោ៣ថ្ងៃ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន
16, Jan 2022 , 6:14 pm        
រូបភាព
 រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចរាចរឆ្លងកាត់វិថីតេជោ (ទីលានតេជោ) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ដើម្បីសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់ អំឡុងពេលរៀបចំវេទិកាអន្តរជាតិនេះ។



វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះនោះ បានចាប់ផ្ដើមហើយ។ វេទិកាអន្តរជាតិនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារសុខា និងទីលានតេជោ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែមករា។ 
 
ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចរាចរឆ្លងកាត់វិថីតេជោ (ទីលានតេជោ) ចាប់ពីចំណុចត្រីកោណប្រសព្វព្រះស្តន្ទទ្រង់ក្ងោក (ជិតកន្ទុយនាគឆ្នេរសុខា) ដល់ចុងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីម៉ោង៦ព្រឹក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមករា៕ 
 

Tag:
 ព្រះសីហនុ
 ទេសចរណ៍អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com