ជាតិ
រថយន្ត
ក្រៅពីលក់វត្ថុចាស់ៗហាង Antique Cambodia ទទួលទិញលក់ឡានប្រភេទLand Cruiser និងDefender
17, Jan 2022 , 7:59 pm        
រូបភាព
ហាង Antique Cambodia នៅក្រុងសៀមរាប លក់វត្ថុបុរាណនាំចូលពីប្រទេសជប៉ុន។ ប៉ុន្តែក៏មានទិញលក់រថយន្ដដែរ ជាពិសេសឡានដែលបង្វិលកង់ទាំងបួន។ ភាគច្រើន ជាឡានម៉ាក TOYOTA ប្រភេទ Land Cruiser និងម៉ាក LAND ROVER ប្រភេទ Defender។ នៅកម្ពុជាមានសមាគមម្ចាស់រថយន្ដផ្សេងៗដែលប្រមូលផ្ដុំគ្នាតាមឡានបុរាណ តាមម៉ាកឡានឬតាមឡានប្រភេទនេះប្រភេទនោះ ដូចជា LAND ROVER Defender។ Cambodia Defender Club ជាក្រុមអ្នកលេងរថយន្ដ LAND ROVER Defender នៅប្រទេសកម្ពុជា ដែលសកម្មជាងគេ ក្នុងចំណោមសមាគមម្ចាស់រថយន្ដ ព្រោះមានសមាជិកច្រើន ជាពិសេសនៅខេត្តសៀមរាប។ ហើយ Defender បុរាណ មិនបុរាណ ម្ចាស់រថយន្ដប្រភេទនេះឧស្សាហ៍ជួបជុំគគ្នានៅហាង Antique Cambodia។

 

ថ្ងៃនេះយើងសូមណែនាំអំពីឡានបុរាណ ៣គ្រឿង មានរថយន្ត TOYOTA ប្រភេទ Land Cruiser ម៉ូឌែល LJ73 ពណ៌ស ផលិតនៅចន្លោះឆ្នាំ១៩៨៤-១៩៩០ ។ រថយន្ត LAND ROVER ប្រភេទ Defender ស៊េរី III ពណ៌ត្រយូងចេក ផលិតនៅចន្លោះឆ្នាំ១៩៧១-១៩៨៥ និង LAND ROVER ប្រភេទ Defender ម៉ូឌែល 130 ពណ៌ស ផលិតនៅចន្លោះឆ្នាំ១៩៨៣-១៩៩០។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
TOYOTA Land Cruiser ជំនាន់ទី៦ ត្រូវបានផលិតពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩០ប៉ុណ្ណោះ។ TOYOTA Land Cruiser LJ73 ត្រូវផលិតបន្តតាំងពីឆ្នាំ១៩៨៥។ វាមានម៉ាស៊ីន ៤ស៊ីឡាំង ២,៤លីត្រ កម្លាំងម៉ាស៊ីន១១៥២CC ដែលប្រើម៉ាស៊ូត។ មានដំបូលរឹង ប៉ុន្តែមានទ្វារ២ប៉ុណ្ណោះ។ 
 


TOYOTA Land Cruiser ត្រូវបានចាប់ផ្ដើមផលិតឆ្នាំ១៩៥១ ហើយនៅតែបន្តផលិតរហូតដល់ជំនាន់ទី៩។ សព្វថ្ងៃនេះ បើរាប់ចាប់តាំងពីឆ្នាំ១៩៥៥ ព្រោះជំនាន់ដំបូងគឺសម្រាប់យោធាជប៉ុនប៉ុណ្ណោះ ហើយមិនមានឈ្មោះផ្លូវការ Land Cruiserទេ និងដោយធ្លាប់មានរោងចក្រនៅប្រទេសជប៉ុន ព័រទុយហ្កាល វ៉េណេស៊ុយអេឡា ប្រេស៊ីល និងឥណ្ឌូណេស៊ី។ ក្រុមហ៊ុន TOYOTA ត្រូវបានបង្កើតឡើងថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៣៧ ដោយលោក 豊田喜一郎 នៅទីក្រុង តូយ៉ូតា ប្រទេសជប៉ុន។ 



LAND ROVER Defender ស៊េរី III ត្រូវបានផលិតពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៨៥។ វាមានម៉ាស៊ីន ៤ស៊ីឡាំង ២,៥លីត្រ កម្លាំងម៉ាស៊ីន ២២៨៦CC ដែលប្រើម៉ាស៊ូត ឬប្រើសាំងធម្មតា។ LAND ROVER Defender គឺជារថយន្ដបង្វិលកង់ទាំងបួន ដើម្បីជិះផ្លូវឧបសគ្គ ដែលត្រូវផលិតបន្តតាំងពីឆ្នាំ១៩៤៨ ក្នុងរោងចក្រតែ១ប៉ុណ្ណោះ ស្ថិតនៅទីក្រុង Solihull ប្រទេសអង់គ្លេស។ ពីដំបូង គឺជាប្រភេទតែមួយគត់ ផលិតដោយ LAND ROVER ដូច្នេះវាគ្រាន់តែមានឈ្មោះថា ស៊េរី I ស៊េរី II ហើយស៊េរី III ប៉ុណ្ណោះ។ ហេតុដូច្នេះជាផ្លូវការ ប្រភេទនេះ មានឈ្មោះថា Defender តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។ ក្រុមហ៊ុន LAND ROVER ត្រូវបានបង្កើតឡើងឆ្នាំ១៩៤៨ ដោយលោក WILKS Spencer និងMaurice ដែលជាបងប្អូនបង្កើត នៅទីក្រុង Solihull ប្រទេសអង់គ្លេស៕
 





 
 

Tag:
 វត្ថុចាស់ៗ
  រថយន្ត
 យានយន្ត
  ឡានបុរាណ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com