ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ម៉ាស្សា​ទាំង ១០​ប្រភេទ​ដែល​ល្អ​បំផុត
19, Jan 2022 , 6:59 am        
រូបភាព
 វា​មាន​នូវ​វិធី​នៃ​ការ​ម៉ាស្សា​ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​ពួក​វា​ត្រូវបាន​គេ​ធ្វើឡើង ដើម្បី​ព្យាបាល​នូវ សុខុមាលភាព​ជាទូទៅ របស់​រាងកាយ​អ្នក​។ វិធីសាស្ត្រ​ទាំងនេះ ត្រូវបាន​គេ​ប្រើ​ក្នុង​រយៈពេល ជាច្រើន រាប់រយ​ឆ្នាំ​មកហើយ ដែល​ពួក​វា​គឺ​សាក​សម​សម្រាប់ ប្រើ​ក្នុង​ការព្យាលបាល​នូវ ស្ត្រេ​ស និង អា​ការៈឈឺចាប់​សាច់ដុំ ។​១. ការព្យាបាល​ដោយ​វិធី​ម៉ាស្សា​បែប​ស្វេ​ឌី​ស ( Swedish massage)



    វា​គឺជា​ទម្រង់​នៃ​ការ​ម៉ាស្សា ដែល​ទទួលបាន​នូវ​ការគាំទ្រ​ជាងគេ ក្នុងចំណោម​វិធីសាស្ត្រ​ផ្សេងៗ​ទៀត ដោយសារ​តែ​វា​មាន សភាព​ស្រាល​ល្មម និង បន្ធូរ​អារម្មណ៍​បានល្អ​បំផុត​។ ការប្រើ​នូវ​ក្រែម ឬ ប្រេង​ម៉ាស្សា គឺ​ក៏​ត្រូវបាន​គេ​ប្រើ​វា​រួម​ផ្សំ​បានដែរ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការ​ម៉ាស្សា​ដ៏ ល្អ​ប្រសើរ​មួយ ។​
 
 
២.​ការព្យាបាល​ដោយ​ប្រើ​ក្លិនក្រអូប ( Aromatherapy )
     វា​ត្រូវ​បាន​ធ្វើឡើង នៅពេល​ដែល​ប្រេង​នៃ​រុក្ខជាតិ​ជាច្រើន ត្រូវបាន​យក​ប្រើ​នៅ​ក្នុងអំឡុងពេល​នៃ​ការ ម៉ាស្សា​។ អ្នក​នឹង​អាច​ជ្រើសរើស​បាន​នូវ ប្រភេទ​ប្រេង​ម៉ាស្សា​ផ្សេងៗ​គ្នា​ជា​ច្រើន ដោយ​ផ្អែក​ទៅតាម ចំណង់​ចំណូលចិត្ត​របស់​អ្នក​។ មនុស្ស​ភាគច្រើន​ចូលចិត្ត ប្រើ​ប្រេង​ផ្កា​ឡាវែ​ន​ឌ័​រ ដោយសារ​តែ​វា​អាច កាត់បន្ថយ​ស្ត្រេ​ស និង ធ្វើអោយ​សុខុមាលភាព​រាងកាយរ​បស់​អ្នក បាន​ល្អ​ប្រសើរ​ជាង​មុន​។​
 
 
៣.​ការ​ម៉ាស្សា​ដោយ​ប្រើ​ថ្ម​ក្តៅ ( Hot stone Massage)
    នេះ​គឺជា​វិធីសាស្ត្រ​ក្នុង​ការ​ម៉ាស្សា​មួយ ដែល​មាន​លក្ខណៈ​មិន​ធម្មតា​ជាងគេ ដែល​វា​ត្រូវ​បាន​គេ​ប្រើ នូវ ថ្ម​រលោង​ដែល​មាន​កម្តៅ​ក្តៅឧណ្ណៗ មក​ដាក់​នៅ​លើ​ផ្នែក​ជាក់លាក់​ណាមួយ នៅ​លើ​រាងកាយ ដើម្បី សម្រាល​នូវ​ការឈឺចាប់​របស់​សាច់ដុំ ។ វា​ក៏​អាច​បន្ថែម​ជាមួយនឹង ការប្រើ​សម្ពាធ​ស្រាលៗ ផងដែរ ប្រសិនបើ អ្នក​មាន​ការ​រងគ្រោះ​ពី​សភាព​តឹង​ណែន​របស់​សាច់ដុំ ។​
 
 
៤. ការ​ម៉ាស្សា​ជ្រៅៗ​ទៅលើ​ជាលិកា ( Deep Tissue)
   ការ​ម៉ាស្សា​ប្រភេទ​នេះ គឺ​ជះឥទ្ធិពល​ទៅលើ ស្រទាប់​ដ៏​ជ្រៅ របស់​សាច់ដុំ និង ជាលិកា​។ វា​ជា​វិធី​មួយ ដែល​ត្រូវបាន​ប្រើ​នូវ​ការ​ស្ទាបអង្អែល​យ៉ាង​យឺតៗ ទៅលើ​សាច់ដុំ​នី​មួយៗ​។ ការ​ម៉ាស្សា​ប្រភេទ​នេះ គឺ​សាក សម​សម្រាប់​ក្រុម​មនុស្ស ដែល​មាន​សាច់ដុំ​តឹង​ណែន ឬ ទើបតែនឹង​ជាសះស្បើយ​ពី​ការ​ប៉ះទង្គិច​នឹង​អ្វី មួយ​។ យ៉ាងណា​ក៏​ដោយ​វា​អាច​នឹង​ធ្វើ អោយ​អ្នក​មាន​អារម្មណ៍​ថា មាន​ផា​សុកភាព បាន​ក្នុង​រយៈពេល ជាច្រើន​ថ្ងៃ ។​
 
 
៥. វិធី​ម៉ាស្សា​បែប Shiatsu
    វា​ជា​វិធី​ម៉ាស្សា​ម្យ៉ាង​ផ្សេងទៀត ដែល​គេ​ប្រើ​នូវ​ម្រាមដៃ ជាក់លាក់​ណាមួយ ដាក់​សង្កត់​ទៅលើ ចំណុច acupressure នៃ​រាងកាយ​។ ចំណុច​នេះ នឹង​ត្រូវ​បាន​សង្កត់​ក្នុង​រយៈពេល​ប្រហែលជា ២ ទៅ ៨​វិនាទី ។ ពួក​វា​ត្រូវ​បាន​គេ​អនុវត្ត ដើម្បី​បង្កើន​នូវ លំហូរ​ថាមពល​នៅក្នុង​រាងកាយ​របស់​អ្នក​។ អ្នក​ទាំងឡាយ​ណា ដែល​បាន​សាកល្បង​នូវ ក្បួន​ម៉ាស្សា​ប្រភេទ​នេះ បាន​និយាយថា វា​ជា​វិធី​ម៉ាស្សា​ម្យ៉ាង ដែល​មាន​លក្ខណៈ បន្ធូរបន្ថយ​អារម្មណ៍​បាន​យ៉ាង​ល្អ ប៉ុន្តែ​វា​ក៏​មាន​លក្ខណៈ​តឹងតែង​បន្តិច​ផង​ដែរ​។ វា​នឹង​ជួយ​អ្នក​ផងដែរ ក្នុង​ការទទួលបាន​នូវ តុល្យភាព​រាងកាយ​បាន​ឡើងវិញ​។ ការ​ម៉ាស្សា​ប្រភេទ​នេះ គឺ​នឹង​មិន​ធ្វើអោយ​អ្នក មាន​សភាព​ឈឺចាប់ បន្ទាប់​ពី​អ្នក​បាន​ទទួល​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ​ទេ ។​
 
 
៦. ការ​ម៉ាស្សា​បែប​ថៃ ( Thai massage)
    វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​វិធី​ម៉ាស្សា​បែប Shiatsu វា​ក៏​ត្រូវបាន​កំណត់​គោលដៅ​ជាក់លាក់ នៅ​លើ​រាងកាយ​​។ វា​ក៏​មាន​ផងដែរ នូវ​វិធី​ផ្សេងៗ​គ្នា​ជា​ច្រើន ក្នុងការ​ទាញ​សន្ធឹង​សាច់ដុំ និង ការដាក់​ស្ថានភាព​រាង​ប្លែកៗ​គ្នា ដូចជា នៅក្នុង​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា។ ទោះជា​យ៉ាងណា ក៏ដោយ វា​នឹង​ជួយ​អ្នក ក្នុងការ​ធ្វើ​អោយ​សុខុមាលភាព​រាងកាយ​អ្នក​បាន​ល្អ​ជាង​មុន ។​
 
 
៧.​វិធី​ម៉ាស្សា​ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ ( Pregnancy Massage )
   ប្រសិន​បើ​ស្ត្រី​ចង់បាន​នូវ​ការ​ម៉ាស្សា​មួយ​ដ៏​ល្អ នោះ​ពួក​នាង​អាច​ជ្រើសរើស នូវ​វិធី​ម៉ាស្សា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។ វា​ជួយ​សម្រាល​នូវ​ស្ត្រេ​ស ,​កាត់បន្ថយ​ការឈឺចាប់ និង កាត់បន្ថយ​ផង​ដែរ​នូវ ភាព​ហើមប៉ោង ។ វា​ក៏​នឹង​អាចជួយ​អ្នក​ផងដែរ ក្នុងការ​ចៀសវាង​បាន​នូវ ជំងឺ​ធ្លាក់​ទឹកចិត្ត និង ជំងឺ​ថប់​បារម្ភ ហើយ​វា​ពិតជា​ផ្តល់​ផល​ល្អ​ដល់​សុខភាព សម្រាប់​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ ។​
 
 
៨.​វិធី​ម៉ាស្សា​បែប Reflexology
    វា​ជា​វិធី​ក្នុងការ​ម៉ាស្សា​ជើង ហើយ​វា​គឺជា​វិធី​មួយ ដែល​ប្រើ​សម្ពាធ​ច្បាស់លាស់​មួយ ដាក់​ទៅលើ តំបន់ ជាក់លាក់​ណាមួយ នៅលើ​ប្រអប់ជើង ។ ជនជាតិ​ចិន​ជឿថា ចំណុច​ជាក់លាក់​ណាមួយ នៅលើ​ប្រអប់ ជើង​គឺ មាន​ទំនាក់ទំនង​ទៅនឹង សិរីរៈ​ខាងក្នុង​ច្បាស់លាស់​ណាមួយ ។ វា​មានន័យថា ប្រអប់ជើង​របស់​អ្នក នឹង​អាច​ធ្វើអោយ ស្ថានភាព​នៃ​រាងកាយ​ទាំងមូល​របស់​អ្នក ប្រែជា​ល្អ​បាន​។​
 
 
៩. ការ​ម៉ាស្សា​សម្រាប់​អ្នក​កីឡា ( Sport Massage)
   វិធី​ម៉ាស្សា​សម្រាប់​អ្នកកីឡា​ទាំងនេះ គឺ​ត្រូវបាន​តាក់តែងឡើង សម្រាប់​អត្តពលករ និង អ្នក​ទាំងឡាយ ណា ដែល​ចូលចិត្ត​លេង​កីឡា ។ វា​មិន​ត្រឹម​តែ​ប្រើ​សម្រាប់​ព្យាបាល​អ្នក ដែល​មាន​ជំនាញ​អាជីព​ប៉ុណ្ណោះ ទេ ដោយសារ​តែ​វា ក៏​អាច​ជួយ​អ្នក ក្នុង​ការព្យាបាល និង បញ្ចៀស​នូវ​ការរង​របួស​ផ្សេងៗ ។​
 
 
១០.​វិធី​ម៉ាស្សា​នៅ​លើ​ខ្នង ( Back Massage)
    វា​ជា​វិធី​ម៉ាស្សា​ដែល​មាន​លក្ខណៈ​ជា​ទូទៅ​បំផុត ហើយ​ជា​ធម្មតា​វា​មាន​រយៈពេល ត្រឹមតែ ៣០​នាទី ដែល​នឹង ផ្តោត​ទៅលើ​តែ​តំបន់ នៅត្រង់​ខ្នង​ប៉ុណ្ណោះ ។ វា​ជួយ​សម្រាល​នូវ រាល់​សម្ពាធ​ទាំងឡាយណា ដែល​មាន​នៅ​លើ​សាច់ដុំ ដែល​អាច​នឹង​បណ្តាលមកពី ការលើក​របស់​ធ្ងន់ៗ ឬ ការបើកបរ ក្នុង​រយៈពេល មួយ​ដ៏​យូរ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com