ពីនេះ ពីនោះ
«អាសិដ្ឋ» មានន័យថា ដែលប្រាថ្នា, ដែលប៉ុនប៉ង, ចង់បាន 
×![]()
«អាសិដ្ឋ» ឬ «អាសិដ្ឋៈ» អានថា អា-សិត-ឋៈ។ គុណសព្ទនេះ មានន័យថា ដែលប្រាថ្នា, ដែលប៉ុនប៉ង, ចង់បាន ។
ទោះបីមានការពន្យល់ពាក្យដែលចេញពីភាសាបាលី-សំស្ក្រឹតនេះ ក្នុងវចនានុក្រមខ្មែរក៏ដោយ ប៉ុន្តែមិនមានការប្រើប្រាស់ជាទូទៅនោះឡើយ។
តាមវចនានុក្រម «អាសិដ្ឋ» ជាពាក្យដែលប្រើក្នុងវេយ្យាករណ៍ ដោយសំដៅលើឈ្មោះវិធីឬដំណើរមួយយ៉ាងរបស់វិភត្តិបញ្ចមីអាខ្យាត ប្រាប់សេចក្ដីប៉ុនប៉ង, ប្រាប់សេចក្ដីអង្វរ; មានកំណត់ពាក្យថា "ចូរ—, ចូរឲ្យ—, សូម—, សូមឲ្យ—"។
ចូរឲ្យសព្វសត្វទាំងឡាយបានសេចក្ដីសុខ ! ; សូមអស់លោក-អ្នកទាំងឡាយអត់ទោសខ្ញុំបាទ !
© រក្សាសិទ្ធិដោយ thmeythmey.com