ជាតិ
ពីនេះ ពីនោះ
កម្ពុជានឹងធ្លាក់ភ្លៀងកម្រិតខ្សោយ មួយសប្ដាហ៍ 
ភ្លៀងធ្លាក់កម្រិតខ្សោយ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។
×![]()
ក្រសួងធនធានទឹក និងឧតុនិយម ព្យាការណ៍ថាកម្ពុជានឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ក្នុងកម្រិតខ្សោយនិងឥទ្ធិពលជម្រាបនៃសម្ពាធទាបឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា អាចនឹងមានភ្លៀងធ្លាក់អន្លើរ ក្នុងកម្រិតខ្សោយ។
តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៩-២៥ មករា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា ២២ -២៥ អង្សាសេ និងអតិបរមា ៣០-៣៣ អង្សាសេ ដោយក្នុងអំឡុងថ្ងៃទី ២១-២៥ មករា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ។

ភ្លៀងធ្លាក់កម្រិតខ្សោយ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។
រីឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ២១-២៤ អង្សាសេ អតិបរមា ២៩ -៣២ អង្សាសេ។ នៅថ្ងៃទី២២ -២៥ មករា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ២០-២៣ អតិបរមា ២៧-៣១ អង្សាសេ ដោយនៅថ្ងៃទី១៩-២៥ ខែមករា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ៕
Tag:
ThmeyThmey25
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com