ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកនឹងស្គមដូចបំណង បើញាំផ្លែឈើទាំង៥មុខនេះ ឲ្យបានត្រឹមត្រូវ
20, Jan 2022 , 6:59 am        
រូបភាព
ដឹង​ទេ​ថា ​ផ្លែ​ឈើ​អ្វីខ្លះ​អាច​ជួយ​ឱ្យ​ស្រក​ទម្ងន់​ និង​បង្រួម​ទំហំ​ចង្កេះ​របស់​អ្នក​បាន ។



ផ្លែឈើទាំងនេះនឹងធ្វើអ្នកសម្រកទម្ងន់ ហើយរាងស្អាតទៀត ៖

១. ឪឡឹក
 
ឪឡឹក​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​អោយ​អ្នក​ឆាប់​ឆ្អែត ឬ​ឆ្អែត​បាន​យូរ​។ ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ arginine មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​ជាតិ​ខ្លាញ់​រាង​កាយ ខណៈ​ពេល​ជួយ​បង្កើន​ម៉ាស​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់​ផង​ដែរ​។

២. ផ្លែ​ចេក
 
ចេក​ក៏​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ផង​ដែរ​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត​ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​កម្រិត​ល្បឿន​ត្រឹមត្រូវ​នៃ​ការ​រំលាយ​អាហារ​។ ការ​ទទួលទាន​ចេក​ត្រឹមតែ​មួយ​ផ្លែ​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ​និង​ថែម​ទាំង​អាច​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ទល់លាមក​ទៀត​ផង​។
 
៣. ផ្លែ​ប៉េ​ស
 
បរិមាណ​ខ្ពស់​នៃ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ក្នុង​ផ្លែ​ប៉េ​ស​អាច​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ទប់ស្កាត់​ការ​ធាត់​លើស​ទម្ងន់ ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ជាតិ​ស​សៃ​ក្នុង​ផ្លែ​ប៉េ​ស​ក៏​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គួរ​ឱ្យ​កត់សម្គាល់​។
 
៤. ផ្លែ​ប៉ោម
 
មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ និង​ជាតិ​ទឹក​ដែល​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ បន្ថែម​ពី​នេះ​វា​ក៏​មាន​លក្ខណៈសម្បត្តិ​បង្កើន​ការ​ដុត​បំផ្លាញ​កាឡូរី​ដែល​លើស​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។
 
៥. ផ្លែ​ឈើ​រី
 
មាន​ផ្ទុក​សារធាតុ anthocyanins ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​និង​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com