ពីនេះ ពីនោះ
«បន្លុយ» មានន័យថា បញ្ចេញសម្ដីពីចម្ងាយដោយសំដៅចំ ឬដោយបញ្ឆិតបញ្ឆៀង 
×![]()
ពាក្យ «ប្រលយ» ឬ «ប្រឡូយ» មិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ «បន្លុយ» ជាកិរិយាសព្ទ ដែលអាចប្រើបានក្នុងន័យបញ្ចេញសម្ដីពីចម្ងាយដោយសំដៅចំឬដោយបញ្ឆិតបញ្ឆៀង។ បន្លុយពាក្យមកឲ្យដឹង... ។
ក្រៅពី «ប្រលយ» ឬ «ប្រឡូយ» មនុស្សមួយចំនួនក៏បានសរសេរពាក្យ «ព្រលយ» ក្នុងន័យបង្ហើបឲ្យផងដែរ។ តែតាមវចនានុក្រម ព្រលយ ជាគុណសព្ទដែលមានន័យថា ដែលពយ, លយចេញ។ ក្បាលព្រលយ, ដីមានសណ្ឋានព្រលយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com