កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉េកាំង៖ ប្រទេសលោកខាងលិចប្រាប់អត្តពលិកប្រើទូរសព្ទចាស់ៗ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត
× ប្រទេសលោកខាងលិចមួយចំនួនតាមរយៈគណៈកម្មាធិការជាតិអូឡាំពិក (NOC) រៀងៗខ្លួន បាន ណែនាំអត្តពលិករបស់ពួកគេទុកឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួននៅផ្ទះ ហើយប្រើទូរសព្ទបណ្តោះអាសន្នវិញ ដោយសារព្រួយបារម្ភពីសុវត្ថិភាពតាមអ៊ីនធឺណិតនៅឯព្រឹត្តិការណ៍កីឡារដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។
គណៈកម្មាធិការអូឡាំពិកជាច្រើននៅប្រទេសជាចហរើនដូចជាហូឡង់ កាណាដា ជាពិសេសអាម៉េរិកប នឹងផ្តល់ឱ្យអត្តពលិក និងបុគ្គលិករបស់ពួកគេនូវឧបករណ៍អាឡិចត្រូនិចប្រើបណ្តោះអាសន្ន ដើម្បីចៀសវាងហានិភ័យសុវត្ថិភាព និងដើម្បីការពារការឃ្លាំមើលណាមួយតាមប្រព័ន្ធអ៊ីនធឺណិតក្នុងអំឡុងកីឡារដូវរងាដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី៤ ដល់២០ ខែកុម្ភៈ។
គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាម៉េរិក (USOPC) ប្រាប់អត្តពលិក និងបុគ្គលិកខ្លួនថា នៅពេលមានការផ្ញើរសារលើអ៊ីមែល ឬតាមរយៈអនឡាញផ្សេងទៀតលើបណ្តាញអ៊ីនធឺណិត នឹងទទួលការត្រួតពិនិត្យ និងតាមដានមិនខាន។
ដោយបារម្ភពីការតាមដាន ឬបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅលើទឹកដីចិន USOPC ណែនាំឱ្យអត្តពលិកប្រើកុំព្យូទ័រយួរដៃ និងទូរសព្ទដែលជួលគេ ឬលុបទិន្នន័យទាំងអស់ចេញពីឧបករណ៍ផ្ទាល់ខ្លួនមុន និងក្រោយពេលធ្វើដំណើរនៅដល់ក្រុងប៉េកាំង ឬក៏ប្រើហើយចោលតែម្តង។ គណៈកម្មាធិការអូឡាំពិក ថែមទាំងផ្តល់យោបល់ឱ្យសមាជិកខ្លួនដំឡើងបណ្តាញឯកជននិម្មិត (VPNs) នៅលើឧបករណ៍ប្រើប្រាស់មុនពេលចាកចេញដើម្បីទៅកាន់ទឹកដីចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
USOPC បន្ថែមទៀតថា ទោះបីជាមានការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ក៏អត្តពលិក បុគ្គលិកមិនគួរទុកចិត្តជុំវិញសុវត្ថិភាពទិន្នន័យ ឬភាពឯកជននៅពេលប្រតិបត្តិការអ្វីមួយអំឡុងពេលនៅប្រទេសចិនដែរ។
ទាកក់ទិននឹងការលើកឡើងរបស់បណ្តាគណៈកម្មាធិការជាតិអូឡាំពិកលោកខាងលិចមួយចំនួននេះ មន្ត្រីអូឡាំពិកក្រុងប៉េកាំងមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ ខណៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឆ្លើយតបថាបណ្តា NOCs អាចផ្តល់សេវ៉ាឱ្យអត្តពលិក សមាជិកគណៈប្រតិភូរបស់ពួកគេបានតាមលទ្ធភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com