កីឡាអន្តរជាតិ
អន្តរជាតិ
លោក Blatter រិះគន់លោក Infantino ប្រធាន FIFA ដែលផ្លាស់ទៅនៅកាតា
21, Jan 2022 , 7:29 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Sepp Blatter បាននិយាយ ថ្ងៃទី២១ ខែមករាថា លោក Gianni Infantino ប្រធាន FIFA បច្ចុប្បន្ន មិនមែនជាប្រធានសហព័ន្ធដ៏ល្អមួយឡើយ។



លោក Blatter បានរិះគន់ចំពោះការសម្រេចចិត្តទៅរស់នៅកាតារបស់លោក Infantino មុនការប្រកួតពានរង្វាន់ World Cup 2022 ។ នៅថ្ងៃទី២០ ខែមករា FIFA បញ្ជាក់ថា លោក Infantino បានផ្លាស់ប្តូរការស្នាក់នៅពីទីក្រុងហ្សូរិច ទឹកដីស្វ៊ីសទៅស្នាក់នៅទីក្រុងដូហា ប្រទេសកាតាជាបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ World Cup ក្នុងខែធ្នូ ឆ្នាំ២០២២។
 
លោក Blatter បាននិយាយក្នុងវិទ្យុ French Radio ថា ការសម្រេចចិត្តរបស់លោក Infantino ជារឿងដ៏ចម្លែកបំផុត និងជារឿងហួសហេតុដែលពិបាកទទួលយក។
 
«គាត់មិនមែនជាប្រធានដែលល្អម្នាក់ឡើយ ហើយខ្ញុំអាចនិយាយបានបែបនេះ។ គាត់មិនបានធ្វើការងារមិនត្រឹមត្រូវក្នុងនាមជាប្រធាន។ កន្លែងដែលប្រធាន FIFA ស្នាក់នៅ គឺជាកន្លែងដែលជាទីស្នាក់ការកណ្តាលរបស់ FIFA ក្នុងទីក្រុងហ្សូរិច។»លោក Blatter បាននិយាយបែបនេះ។
 
លោក Sepp Blatter វ័យ៨៥ឆ្នាំ ជាអតីតប្រធាន FIFA ឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០១៥ ត្រូវបានគេបណ្តេញចេញពីតំណែងព្រមទាំងហាមមិនឱ្យមានសកម្មភាពក្នុងបាល់ទាត់រយៈពេល៦ឆ្នំពីបទរំលោភលើក្រមសីលធម៌៕
 

Tag:
 Sepp Blatter
  Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com