ជាតិ
ពីនេះ ពីនោះ
«ស្វ័យប្រវត្តិ» ជានាម រីឯ «ស្វ័យ​ប្រវត្ត» ជាគុណនាម
30, Dec 2022 , 7:29 am        
រូបភាព
វចនុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់យ៉ាងច្បាស់ពីអត្ថន័យ​នៃពាក្យ «ស្វ័យ​ប្រវត្តិ» និង​ «ស្វ័យ​ប្រវត្ត»។

 
«ស្វ័យប្រវត្តិ» ជានាម​សព្ទ ដែលមាន​ន័យ​ថា ភាវៈឬភាពនៃការប្រព្រឹត្តទៅដោយខ្លួនឯងដោយឥតដឹងអ្វី។ គ្រឿងចក្រនេះជាស្វ័យប្រវត្តិ ដើរដោយកម្លាំងអគ្គិសនី។ ពាក្យនេះ ស្មើនឹងពាក្យ​បារាំងថា Automatisme។
 
រីឯ «ស្វ័យ​ប្រវត្ត» វិញ ស្ថិតក្នុង​​ថ្នាក់ពាក្យជាគុណសព្ទ មានន័យថា ដែលប្រព្រឹត្តទៅខ្លួនឯង, ដែលកម្រើក ឬដែលវិល, ដែលប្រព្រឹត្តទៅខ្លួនឯង ដោយកម្លាំងអគ្គិសនីឬដោយកម្លាំងគ្រឿងចក្រជាដើម។
 
ឧទាហរណ៍៖ គ្រឿងចក្រស្វ័យប្រវត្ត, រថយន្តស្វ័យប្រវត្ត, ប៉ាកកាស្រូបស្វ័យប្រវត្ត, រូបតុក្កតាស្វ័យប្រវត្ត; នាឡិកាជារបស់ស្វ័យប្រវត្ត ។  ជាភាសាបារាំង គឺ Automatique៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com