កីឡាអន្តរជាតិ
អន្តរជាតិ
Ramos ថា នឹងរកគ្រាប់បាល់ច្រើនបន្ថែមទៀត ក្រោយស៊ុតគ្រាប់ដំបូងឱ្យ PSG
24, Jan 2022 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
ខ្សែការពារ Sergio Ramos សង្ឃឹមថា នឹងបន្តជួយស្វែងរកគ្រាប់បាល់ឱ្យ Paris Saint Germain បន្ថែមទៀត បន្ទាប់ពីរកបានគ្រាប់លើកដំបូងទល់នឹងក្រុម Reims នៅថ្ងៃទី២៣ ខែមករា។ PSG ឈ្នះដោយលទ្ធផល ៤-០។


ខ្សែការពារវ័យ៣៥ឆ្នាំ ជាអ្នកស៊ុតគ្រាប់ទី២ឱ្យក្រុម​ PSG នៅនាទី៦២ ខណៈ៣គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ Marco Verratti, Danilo Pereira និងការស៊ុតបញ្ចូលទីខ្លួនឯងដោយកីឡាករ Reim Wout Faes។ 
 
ជាមួយគ្រាប់ដំបូងព្រមគ្នានឹងការលេង៩០នាទីពេញ Ramos អះអាងថា ពិតជាសប្បាយចិត្តខ្លាំង ហើយនឹងបន្តស្វែងរកគ្រាប់បាល់ឱ្យបានច្រើនបន្ថែមទៀតឱ្យ PSG។
 
«ខ្ញុំពិតជាសប្បាយចិត្តចំពោះជ័យជម្នះ ក៏ជាគ្រាប់ដំបូងជាមួយក្រុម ហើយខ្ញុំសប្បាយចិត្តដែលលេងបានពេញ៩០នាទី។ វាជាគ្រាប់ដំបូងរបស់ខ្ញុំសម្រាប់ PSG ខ្ញុំសង្ឃឹមថាគ្រាប់បាល់ជាច្រើននឹងបន្តកើតឡើង។» Ramos ប្រាប់ទៅកាន់ Amazon Prime Video បែបនេះក្រោយចប់ការប្រកួត។
 
នេះជាការបង្ហាញខ្លួនលើកទីពីរសម្រាប់ខ្សែការពារសញ្ជាតិអេស្ប៉ាញក្នុងក្របខណ្ឌ Ligue 1 ឱ្យក្រុម PSG។ កាលពីចាប់ផ្តើមរដូវកាលមក Ramos ខនខានមិនបានជួយក្រុមដោយសារតែមានការរងរបួសបន្ទាប់ពីផ្ទេរមកពីក្លិប Real Madrid៕
 
 
 

Tag:
 Sergio Ramos
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com