ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កំពុងជួបបញ្ហាសក់ និងស្បែកក្បាល? កុំរំលង “ប្រេងអូលីវ”
25, Jun 2022 , 6:59 pm        
រូបភាព
កំពុងជួបប្រទះបញ្ហាសក់ និងស្បែកក្បាលមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ប្រេងអូលីវដោះស្រាយបញ្ហានេះ ៖

 
១. ប្រេងអូលីវ និងផ្លែបឺរសម្រាប់ធ្វើឱ្យសក់មានទម្ងន់ទន់រលាស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ផ្លែបឺរទុំ ១ផ្លែជាដុំតូចៗ បន្ទាប់មកកិនលាយជាមួយប្រេងអូលីវពី ២ ទៅ ៣ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យម៉ដ្ឋសព្វចូលគ្នា។ បន្ទាប់មកចាប់ផ្ដើមលាបល្បាយម៉ាសលើសក់ដែលសើមៗចាប់ពីគល់ដល់ចុង។ រងចាំសម្រាប់រយៈពេល ៤០ ទៅ ៤៥នាទី សឹមលាងសម្អាតចេញជាមួយទឹក, រួចកក់សក់ជាមួយសាប៊ូនិងប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។
 
២. ប្រេងអូលីវ និងចេកទុំសម្រាប់សក់ស្ងួត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ៤ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើសក់ ជាពិសេសផ្ដោតសំខាន់លើផ្នែកខាងចុងនៃសក់។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់សាប៊ូកក់សក់និងក្រែមបន្ទន់កម្រិតស្រាលជាការស្រេច។
 
៣. ប្រេងអូលីវ និងប្រេងដូងសម្រាប់ព្យាបាលសក់ដែលខូច
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងពី ២ ទៅ ៣ស្លាបព្រាបាយជាមួយប្រេងអូលីវ ២ស្លាបព្រាបាយ រួចដាក់កម្ដៅឱ្យក្ដៅឧណ្ហៗបន្តិច សឹមបន្ថែមទឹកឃ្មុំ ២ស្លាបព្រាបាយចូល។ លាបម៉ាស្សាល្បាយលើសក់និងស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤៥ នាទី សឹមលាងសម្អាតចេញឱ្យជ្រះសព្វ ដោយកុំភ្លេចកក់សក់ជាមួយសាប៊ូនិងប្រើប្រាស់ក្រែមបន្ទន់ផង។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com