ពីនេះ ពីនោះ
ច្រេស, ច្រេះ, ច្រែស, ច្រែះ មានន័យខុសគ្នាទាំងអស់ 
×![]()
យើងមិនអាចយកពាក្យ ច្រេស, ច្រេះ, ច្រែស និងច្រែះ មកសរសេរច្របូកច្របល់គ្នានោះឡើយ ព្រោះបើផ្អែកតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងនេះ មានន័យផ្សេងពីគ្នា។
-ច្រេស (នាមសព្ទ) ជាឈ្មោះឈើមួយប្រភេទ ស្លឹកប្រើធ្វើជាបន្លែស្លស្រឡក់ ។
-ច្រេះ (កិរិយាសព្ទ) មានន័យថា កាប់ឬចាំងរេះត្រង់ទីខាងៗនៃវត្ថុអ្វីមួយដើម្បីឲ្យរបេះបន្តិចៗ។ ច្រេះគល់ឈើ, ច្រេះដីជើងដំបូក (ប្រើជា ជ្រែះ ក៏មានតាមទម្លាប់និយាយដោយស្រុក) ។
-ច្រែស (ឧទានសព្ទ) សំដៅលើសូរឮដោយផ្លែចប និងអំបែងឬដុំក្រួសដែលគេកាប់ប៉ះត្រូវ។ សូរច្រែស ។
-ច្រែះ (នាមសព្ទ) គឺ ស្នឹមលោហជាតិមានដែកជាដើម។ ច្រែះកើតពីដែកវាស៊ីដែក, អំពើអាក្រក់កើតពីចិត្ត វាស៊ីចិត្តវិញ ៕
© រក្សាសិទ្ធិដោយ thmeythmey.com