កីឡាអន្តរជាតិ
អន្តរជាតិ
Mane ថា គ្រប់យ៉ាងល្អប្រសើរ បន្ទាប់ពីរងការប៉ះទង្គិចក្បាលក្នុងការប្រកួតពានទ្វីបអាហ្វ្រិក
26, Jan 2022 , 11:08 am        
រូបភាព
កីឡាករខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane អះអាងថា រូបគេមិនមានបញ្ហាអ្វីឡើយ បន្ទាប់ពីត្រូវ បញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយពេលរងការប៉ះទង្គិចត្រង់ក្បាលជាមួយអ្នកចាំទីរបស់កាប់វែរក្នុងការប្រកួត Africa Cup of Nations ថ្ងៃទី២៥ខែ មករា។


សេណេហ្កាល់ ទទួលជ័យម្នះលើក្រុមកាប់វែរ ដោយ Mane ស៊ុតបានគ្រាប់នៅនាទី៦៣ មុនពេលត្រូវប្តូរចេញនៅនាទី៧០ និងគ្រាប់ទីពីររកបានដោយកីឡាករ Ahmadou Bamba Dieng នាទី៩០+២ ។ សេណេហ្គាល់ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយត្រូវរង់ចាំជួបក្រុមស្ថិតនៅជំនួបម៉ាលីទល់ហ្គីណេអេក្វាទ័រនៅថ្ងៃទី៣០ ខែមករា។
 
ទោះបីជាបន្តលេងបានរយៈពេលប្រមាណ១០នាទី ក្រោយពេលប៉ះទង្គិចក្បាលជាមួយកីឡាករ Vozinha អ្នកចាំទីរបស់កាប់វែរ ខ្សែប្រយុទ្ធ Mane នៅតែមានបញ្ហាឈឺត្រង់ក្បាល ហើយបានប្តូរចេញដើម្បីបញ្ជូនទៅកាន់មន្ទីពេទ្យ។
 
«គ្រប់យ៉ាងគឺល្អប្រសើរ អរគុណអ្នកគ្រប់គ្នាសម្រាប់ការផ្ញើសារសួរសុខទុក្ខ។» Mane និយាយបែបនេះប្រាប់ទៅកាន់អ្នកគាំទ្រតាមបណ្ដាញសង្គម Instagram។
 
ប្រធានក្រុមសេណេហ្គាល់ Kalidou Koulibaly បានបញ្ជាក់ថា ខ្លួនបានទាក់ទងតាមទូរស័ព្ទទៅ Mane ក្រោយពេលធ្វើតេស្តរួច ហើយ Mane និយាយថា មិនមានបញ្ហាអ្វីឡើយ។ Koulibaly ក៏បានអះអាង Mane នឹងអាចជួយក្រុមសេណេហ្គាល់ប្រកួតបន្តទៀតព្រោះជាកីឡាករសំខាន់បំផុត៕
 
 
 
 
 

Tag:
 Sadio Mane
  Afcon 2021
© រក្សាសិទ្ធិដោយ thmeythmey.com