កីឡាអន្តរជាតិ
អន្តរជាតិ
ចិន រឹតបន្តឹងគម្លាតសុវត្ថិភាព ​តែ​ស្រោម​អនាម័យ​នៅតែចែកអំឡុងអូឡាំពិកប៉េកាំង
27, Jan 2022 , 8:29 am        
រូបភាព
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងនៅតែរក្សាប្រពៃណីចាស់ ដោយផ្តល់ស្រោមអនាម័យឱ្យអត្តពលិក បុគ្គលិក មន្ត្រី និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡារដូវរងាទាំងអស់ បើទោះមានការរឹតត្បិតគម្លាតសុវត្ថិភាពដើម្បីបង្កាជំងឺកូវីដ-១៩ក៏ដោយ។


«អ្នកពាក់ព័ន្ធនឹងកីឡាអូឡាំពិកឆ្នាំ២០២២ទាំងអស់ នឹងត្រូវផ្តល់ឱ្យស្រោមអនាម័យក្នុងចំនួនសមស្របដោយឥតគិតថ្លៃ ក្នុងអំឡុងពេលពួកគេចុះឈ្មោះស្នាក់នៅក្នុងភូមិអូឡាំពិក»។ នេះបើតាមសម្តីរបស់អ្នករៀបចំបានប្រាប់ទីភ្នាក់ងាព័ត៌មាន Reuters តាមរយៈអ៊ីមែលនៅថ្ងៃ២៥ ខែមករា។
 
កីឡារដូវរងា ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ដល់២០ ខែកុម្ភៈ នៅទីក្រុងប៉េកាំង និងទីក្រុង Zhangjiakou នឹងមានការរឹតបន្តឹងការចេញចូលរបស់បុគ្គលិក អត្តលិក ពីសាធារណជនដើម្បីធ្វើឱ្យមានភាពប្រាដកប្រជាជុំវិញការបង្កាជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង។
 
អ្នកពាក់ព័ន្ធអូឡាំពិកទាំងអស់ សុទ្ធតែទទួលបានសៀវភៅ Playbook ដែលនិយាយពីវិធានការការពារកូវីដ-១៩ នៅពេលពួកគេចូលដល់ទឹកដីចិន។ ក្នុងសៀវភៅនោះបានណែនាំឱ្យកាត់បន្ថយការឱបគ្នា ការចាប់ដៃ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ពីរម៉ែត្រពីដៃគូប្រកួត។
 
បើទោះមានការរឹតត្បិតលើគម្លាតសុវត្ថិភាពក្តី ប៉ុន្តែអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំង នៅតែផ្តល់ជូនស្រោមអនាម័យដល់អ្នកពាក់ព័ន្ធទាំងអស់។ ការផ្តល់ជូននេះ ដោយសារអ្នករៀបចំយល់ថា ការរឹតបន្តឹងជុំវិញបញ្ហាកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់អារម្មណ៍ពួកគេទៅហើយ ដូច្នេះត្រូវលើកលែងខ្លះលើបញ្ហាផ្លូវភេទ។
 
កាលនៅអូឡាំពិកតូក្យូឆ្នាំ២០២០​ អ្នករៀបចំផ្តល់ស្រោមអនាម័យប្រហែល ១៥០,០០០ ស្រោម ប៉ុន្តែបានលុបគម្រោងនេះវិញដោយសារកូវីដ-១៩អុកឡុកខ្លាំង។
 
ការផ្តល់ជូនស្រោមអនាម័យ ត្រូវបានធ្វើឡើងគិតចាប់តាំងពីព្រឹត្តិការណ៍អូឡាំពិកក្រុងសេអ៊ូលឆ្នាំ ១៩៨៨មក ដើម្បីបង្កើនការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍៕
 

Tag:
 Beijing 2022
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com