ជាតិ
ពីនេះ ពីនោះ
«លញ្ច» មានន័យថា សំណូក, «លញ្ចទាន» គឺការសូក, «លញ្ចទាយក» ជាអ្នកឲ្យសំណូក 
×![]()
លញ្ច [អានថា លុ័ញ-ចៈ] ចេញពីភាសាបាលី មានន័យថា សំណូក។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
«លញ្ច» សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃ ក្នុងនោះមានដូចជា លញ្ចទាន គឺការឲ្យសំណូក ( ការសូក ) ។ លញ្ចទាយក (—យក់) អ្នកឲ្យសំណូក (អ្នកសូក); បើស្ត្រីជា លញ្ចទាយិកា ។
លញ្ចប្បដិគ្គាហក ( លុ័ញ-ច័ប-ប៉:-ដិក-គាហ:ក: ឬ —ហក់ ) អ្នកទទួលសំណូក ( អ្នកស៊ីសំណូក ); បើស្ត្រីជា លញ្ចប្បដិគ្គាហិកា ។ លញ្ចលាភ ការបានសំណូក ។ ល ។
© រក្សាសិទ្ធិដោយ thmeythmey.com