កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក បញ្ជូនអត្តពលិក២២២នាក់ទៅអូឡាំពិករដូវរងានៅប៉េកាំង
26, Jan 2022 , 4:55 pm        
រូបភាព
រូបភាព៖Olympic
រូបភាព៖Olympic
ដោយ: ថ្មីៗ
អាម៉េរិក នៅថ្ងៃទី២៤ ខែមករា បានបង្ហាញក្រុមអត្តពលិកដ៏ធំបំផុតមិនធ្លាប់មានពីមុនសម្រាប់ទៅប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នាទីក្រុងប៉េកាំង។ បើតាមគណៈកម្មាធិការអូឡាំពិកអាម៉េរិក ក្នុងចំណោមអត្តពលិក ២២២នាក់ ក៏មានកីឡាករជិះស្គីបន្ទះក្តារលើទឹកកក Shaun White និងកីឡាការិនីជិះស្គីពីលើភ្នំ Mikaela Shiffrin ដែលត្រូវការពារតំណែងជើងឯក។


គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាអូឡាំពិកអាម៉េរិក (USOPC) បានប្រកាសបញ្ជីឈ្មោះកីឡាករនិងកីឡាការិនីដែលត្រូវធ្វើដំណើរទៅប្រកួតនៅព្រឹត្តិការណ៍ អូឡាំពិករដូវរងា នាទីក្រុងប៉េកាំង ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ។
 
«កីឡាអូឡាំពិកបានបង្ហាញពីភាពអស្ចារ្យបំផុតនៃមនុស្សជាតិ ហើយការប្រកួតនៅប៉េកាំង ២០២២ គឺគ្មានអ្វីកែប្រែឡើយ។ អត្តពលិកដែលបានត្រៀមសម្រាប់អាម៉េរិក គឺមិនត្រឹមតែសម្រាប់ការប្រកួតតែមួយមុខឡើយ ប៉ុន្តែពួកគេរួចរាល់សម្រាប់ធ្វើឱ្យប្រទេសជាតិមានមោទកភាព។»អ្នកស្រី Sarah Hirshland ប្រធានអូឡាំពិកនិងប៉ារ៉ាអូឡាំពិកអាម៉េរិកបាននិយាយបែបនេះ។
 
អ្នកស្រី Hirshland ក៏បានអះអាងបន្ថែម UCOPC ក៏បានប្តេជ្ញាចិត្តចាត់វិធានការគ្រប់បែបយ៉ាងដើម្បីថែរក្សាអត្តពលិកឱ្យមានសុវត្ថិភាព ហើយជួយគាំទ្រដល់អត្តពលិកដើម្បីឈ្នះជើងឯកដែលពួកគេបានស្រមៃទៅតាមប្រភេទកីឡានីមួយៗ។
 
ក្នុងចំណោមបញ្ជីអត្តពលិកទាំង២២២នាក់ កីឡាករដែលត្រូវការពារមេដាយមាសមាន កីឡាការិនីផ្នែកជិះស្គីលើភ្នំ (Alpine Ski) Mikaela Shiffrin និងវីរបុរសជិះស្គីក្តាបន្ទះលើទឹកកក (Snowboard) Shaun White ។ កីឡាការិនី Chloe Kim ដែលត្រូវការពារតំណែងជើងឯកក្នុងវិញ្ញាសារជិះស្គីក្តាបន្ទះលើទឹកកក (Snowboard) ក៏មានឈ្មោះក្នុងបញ្ជីអត្តពលិកអាម៉េរិកដែរ៕
 
 

Tag:
 Beijing Olympic 2022
  USA
© រក្សាសិទ្ធិដោយ thmeythmey.com