កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកឥណ្ឌាតែម្នាក់គត់ Arif Khan ពន្យារពេលរៀបការដើម្បីចូលរួមអូឡាំពិកប៉េកាំង
27, Jan 2022 , 4:59 pm        
រូបភាព
កីឡាករ Mohammed Arif Khan ជាអត្តពលិកតែម្នាក់គត់របស់ឥណ្ឌា ដែលត្រូវបង្ហាញខ្លួនក្នុងការប្រកួតវិញ្ញាសាជិះស្គីលើភ្នំ (Alpine Ski) នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។



រយៈពេលជិត១០០ឆ្នាំហើយក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក អត្តពលិកត្រឹមតែ១៥នាក់ប៉ុណ្ណោះ ដែលបានមកប្រកួតតំណាងឱ្យប្រទេសឥណ្ឌា។ Arif Khan បានក្លាយជាអត្តពលិកទី១៦ ដែលតំណាងឱ្យប្រទេសឥណ្ឌា ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២ ។ 
 
កីឡាករសញ្ជាតិឥណ្ឌារូបនេះ បានសម្រេចពន្យារពេលពិធីមង្គលការរបស់ខ្លួន ដើម្បីមកប្រកួតកីឡាក្នុងក្តីស្រមៃរបស់គេ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង ។ កីឡាករវ័យ៣១ឆ្នាំ ក៏ទទួលបានការគាំទ្ រពីសំណាក់ក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្ររូបគេផ្ទាល់ សម្រាប់ការមកប្រកួត។
 
«នេះជាក្តីស្រមៃរបស់ខ្ញុំរយៈពេលជាង១២ឆ្នាំ ខ្ញុំក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រកួតអូឡាំពិកប៉េកាំង។ រឿងមង្គលការខ្ញុំ បានសួរទៅកាន់គូដណ្តឹង និងក្រុមគ្រួសាររបស់នាងរួចហើយ។ ខ្ញុំបានសុំពន្យារពេល១ឆ្នាំ សម្រាប់ខ្ញុំទៅហ្វឹកហាត់ និងប្រណាំងនៅទីលានធំៗ។ ពួកគាត់ ព្រមទាំងក្រុមគ្រួសារខ្ញុំ បានគាំទ្រចំពោះការសម្រេចចិត្តរបស់ខ្ញុំ។ គ្រប់យ៉ាង គឺល្អប្រសើរ។» Arif Khan បាននិយាយប្រាប់គេហទំព័រអូឡាំពិកបែបនេះ៕
 

Tag:
 Olympic Beijing 2022
  Arif Khan
© រក្សាសិទ្ធិដោយ thmeythmey.com