ជាតិ
ពីនេះ ពីនោះ
អាសិរ្ពិស, អាសីរ្ពិស, អាសីពិស អាសិរពិស ឬ អាសីរពិស សរសេរបានដូចគ្នាទាំងអស់
× វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត លើកយកពាក្យ «អាសិរ្ពិស» (-សេរពឹស) និង «អាសីពិស» (-សេពឹស) មកពន្យល់ ហើយក៏បានបញ្ជាក់ថា ពាក្យ «អាសីរ្ពិស», «អាសិរពិស» ឬ «អាសីរពិស» សុទ្ធតែមានន័យដូចគ្នា។
អាសិរ្ពិស, អាសីរ្ពិស, អាសីពិស អាសិរពិស ឬ អាសីរពិស មានន័យថា សត្វមានពិសត្រង់ចង្គូម។ ពស់មានពិស។ ពស់វែកជា អាសិរ្ពិស។ ពាក្យនេះ ក៏ជាពាក្យប្រៀបហៅអំពើធ្មប់ឬអាប ថា អាសីរ្ពិស ផងដែរ។ មនុស្សចេះអាសីរ្ពិស ៕
© រក្សាសិទ្ធិដោយ thmeythmey.com