កីឡាអន្តរជាតិ
អន្តរជាតិ
អតីតម្ចាស់មេដាយមាសជិះស្គីលើភ្នំ Krueger ឆ្លងកូវីដ-១៩ មុនប្រកួតអូឡាំពិកប៉េកាំង
× អតីតម្ចាស់មេដាយមាសអូឡាំពិក២លើកឆ្នាំ ២០១៨ ផ្នែកជិះស្គីចម្ងាយឆ្ងាយលើភ្នំ (Cross-Country Ski) Simen Krueger វិជ្ជមានកូវីដ-១៩ មុនប្រកួតអូឡាំពិកប៉េកាំង។
លោក Oeystein Andersen វេជ្ជបណ្ឌិតក្រុមជម្រើសជាតិស្គីន័រវែស ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ពេលនេះអត្តពលិកទាំងអស់កំពុងស្ថិតនៅក្នុងទីក្រុង Seiser Alm ប្រទេសអ៊ីតាលី ដែលជាកន្លែងហ្វឹកហាត់ផ្តាច់ព្រ័ត្រសម្រាប់ត្រៀមការប្រកួត។
សហព័ន្ធស្គីប្រទេសន័រវែសបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៧ថា «ពិតណាស់គេបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់ Simen គឺមានសុខភាពល្អណាស់។ ក្នុងកាលៈទេសៈបែបនេះគឺយើងពិតជាសោកស្តាយខ្លាំងណាស់ចំពោះ Simen។»
កាលពីថ្ងៃទី២៦ខែមករា សហព័ន្ធស្គីន័រវែសក៏បានបញ្ជាក់ថា កីឡាការិនីជិះស្គីចម្ងាយឆ្ងាយលើភ្នំ Heidi Weng និង Anne Kjersti Kalvaa បានតេស្តរកឃើញកូវីដ-១៩។
ក្រុមកីឡាការិនីផ្នែកជិះស្គីចម្ងាយឆ្ងាយលើភ្នំន័រវែសទាំងអស់ បានពន្យាពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។ ចំណែកគ្រូបង្វឹក Arild Monsen ក៏រកឃើញមានកូវីដ-១៩ផងដែរ៕
Tag:
Cross- Country Ski
Simen Krueger
© រក្សាសិទ្ធិដោយ thmeythmey.com