កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd មិនឱ្យGreenwood ហ្វឹកហាត់និងប្រកួត ក្រោយរងការចោទប្រើហិង្សាលើមិត្តស្រី
31, Jan 2022 , 2:29 pm        
រូបភាព
ក្លិប Manchester United បានព្យួរកីឡាករ Mason Greenwood មិនឱ្យចូលហ្វឹកហាត់និងចូលប្រកួតឡើយ ក្រោយកីឡាករវ័យ២០ឆ្នាំរូបនេះ រងការចោទថាបង្កហិង្សាលើនារីម្នាក់។



នារីម្នាក់ដែលមានឈ្មោះ Harriet Robson ដែលត្រូវជាមិត្តស្រីរបស់កីឡាករ Greenwood បានបង្ហោះរូបភាព ព្រមទាំងវីដេអូ លើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី៣០ មករាដោយបង្ហាញថា នាងត្រូវបានគេវាយដំលើដងខ្លួន ។ 

ក្រោយបង្ហោះមិនបានប៉ុន្មានផង ក្រុមមន្ត្រីប៉ូលិសទីក្រុង Manchester ក៏បានចាប់ខ្លួន Greenwood ហើយបើកការស៊ើបអង្កេតលើបញ្ហានេះ។ 
 
មិនត្រឹមតែប៉ុណ្ណោះ ក្លិបបិសាចក្រហម បានសម្រេចព្យួរកីឡាករវ័យ២០ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះ មិនឱ្យចូលរួមហ្វឹកហាត់ និងប្រកួតជាមួយក្រុម លុះត្រាតែមានដំណោះស្រាយសមរម្យ។ «វាជារូបភាពដ៏អាក្រក់ដែលត្រូវបានចោទប្រកាន់ និងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ក្លិបManchester United នឹងមិនលើកលែង ចំពោះការប្រើអំពើហិង្សាណាមួយឡើយ។» ក្លិប Manchester United បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី៣០ ខែមករាបែបនេះ៕
 
 
 

Tag:
 Manchester United
  Mason Greenwood
© រក្សាសិទ្ធិដោយ thmeythmey.com