កីឡាអន្តរជាតិ
អន្តរជាតិ
៨០ភាគរយនៃកីឡាករនៅ Premier League ទទួលវ៉ាក់សាំងកូវីដ-១៩ ពេញលេញ
02, Feb 2022 , 8:29 am        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
ក្របខណ្ឌ Premier League នាថ្ងៃទី៣១ខែមករា ប្រកាសថា កីឡាករដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ មានប្រមាណ៨០ភាគរយហើយ និងកីឡាករទើបចាក់ដូសទី១ មាន៨៥ភាគរយ។



លីគកំពូលអង់គ្លេសមួយនេះក៏បានបន្ថែមថា តួលេខនឹងកើនឡើងដល់៩២ភាគរយបើរាប់បញ្ចូលអត្រាចាក់វ៉ាក់សាំងក្នុងចំណោមបុគ្គលិកក្លិបដែរនោះ។
 
«៨០ភាគរយនៃកីឡាករនៅ Premier League បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន២ដូសរួចរាល់ និងស្ថិតក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញក្រោមការណែនាំរបស់រដ្ឋាភិបាលលីគនឹងបន្តធ្វើការជាមួយក្លិបនិងផ្តល់ជូនវ៉ាក់សាំងទៅកាន់កីឡាករទាំងអស់រួមទាំងបុគ្គលិកក្លិបទាំងអស់។»Premier League បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
កាលពីសប្តាហ៍មុន Premier League ក៏បានរាយការណ៍ថារកឃើញការឆ្លងកូវីដ-១៩ ថ្មីចំនួន១១ករណី។ 
 
ទោះបីជាបែបនេះក្តី ការធ្វើតេស្តរកកូវីដ-១៩ មានចំនួន១,៩៤៧តេស្តប៉ុណ្ណោះចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ខែមករា។

តួលេខនេះ ថយចុះខ្លាំងធៀបការធ្វើតេស្តនៅសប្តាហ៍មុនមួយទៀតដែលមានដល់ទៅ៦,២២១តេស្ត៕
 

Tag:
 Premier League
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com