ជាតិ
ពីនេះ ពីនោះ
ក្រៅពីឈ្មោះខែប្រចាំឆ្នាំ «កុម្ភៈ» ក៏មានន័យថា ក្អម, ឆ្នាំង ផងដែរ
01, Jan 2023 , 7:29 am        
រូបភាព
កុម្ភៈ (អានថា កុម-ភៈ) ជាភាសាបាលី-សំសង្ក្រឹត ដែលសំដៅលើ​ឈ្មោះខែទី ១១ នៃសុរិយគតិ មាន ២៨ ឬ ២៩ ថ្ងៃ ត្រូវគ្នានឹងខែហ្វេវ្រីយេរ ( ខែទី ២ ) បារាំងសែស។ សព្វថ្ងៃយើងក៏ប្រើជាខែទី ២ ដែរ។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ក្រៅពីឈ្មោះខែ កុម្ភៈ មានន័យថា ក្អម, ឆ្នាំង។ កុម្ភការ គឺ​អ្នកធ្វើក្អមឆ្នាំង, អ្នកធ្វើភាជនៈដី, ស្មូនឆ្នាំង រីឯ កុម្ភការដ្ឋាន មានន័យថា ទីកន្លែងរបស់ស្មូនឆ្នាំង, កន្លែងធ្វើក្អមឆ្នាំង។
 
កំហុស​មួយចំនួន​ដែលយើងសង្កេតឃើញកន្លងមកមាន​ដូចជា​ គម្ភៈ, គុម្ភៈ, កម្ភៈ។ ពាក្យទាំងនេះ មិនមាន​នៅ​ក្នុង​វចនានុក្រម​នោះឡើយ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com