កីឡាអន្តរជាតិ
អន្តរជាតិ
Mane ជួយសេណេហ្គាល់ឡើងទៅវគ្គផ្តាច់ព្រ័ត្រទ្វីបអាហ្វ្រិក ក្រោយឈ្នះបួគីណាហ្វាសូ ៣-១
03, Feb 2022 , 11:03 am        
រូបភាព
សេណេហ្គាល់បានបំបាក់ក្រុមបួគីណាហ្វាសូក្នុងពានរង្វាន់ Africa Cup of Nations ដោយលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនាថ្ងៃទី២ខែកុម្ភៈ ហើយបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រលើកទីពីរជាប់គ្នា។



៣គ្រាប់ជ័យជម្នះរបស់សេណេហ្គាល់រកបានដោយកីឡាករ Abdou Diallo កីឡាករ Idrissa Gueye និងខ្សែប្រយុទ្ធ Sadio Mane ក្រុម Liverpool ។ ១គ្រាប់របស់ក្រុមបួគីណាហ្វាសូស៊ុតដោយកីឡាករ Ibrahim Blati Toure។
 
ជាលើកទីបីដែលសេណេហ្គាល់ បានកៅអីវគ្គផ្តាច់ព្រ័ត្រ ហើយក៏ជាលើកទីពីរជាប់គ្នា។  កាលពីឆ្នាំ២០១៩ សេណេហ្គាល់ឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ ប៉ុន្តែចាញ់ក្រោមថ្វីជើងក្រុមអាល់ហ្សេរីក្នុងលទ្ធផល ១-០។ 
 
សេណេហ្គាល់ មិនធ្លាប់ស្គាល់រស់ជាតិពានរង្វាន់កំពូលនេះម្តងឡើយ។ ពួកគេនឹងត្រូវស្វែងរកឱកាសកាន់ពានកំពូលទ្វីបអាហ្រ្វិកនេះជាលើកដំបូងនាវគ្គផ្តាច់ព្រ័ត្រថ្ងៃទី៦ ខែកុម្ភៈ។

ក្រុមនេះ ត្រូវតទល់ក្រុមដែលឈ្នះការប្រកួតរវាងម្ចាស់ផ្ទះកាមេរូន និងអេហ្ស៊ីបនៅថ្ងៃទី៤ ខែកុម្ភៈ៕
 

Tag:
 AFCON 2021
  Sadio Mane
© រក្សាសិទ្ធិដោយ thmeythmey.com