ជាតិ
ពីនេះ ពីនោះ
រម្យទម, រមទម, រម្យទំ និង​ រំទំ សរសេរបានដូចគ្នា ​
10, Aug 2023 , 7:29 am        
រូបភាព
ចេញពីសំសង្ក្រឹត-បាលី «រម», «រម្យ» មានន័យថា រីករាយ, ដែលគួររីករាយ រីឯ «ទម» មានន័យថា ទូន្មាន, បង្វឹក)។ «រមទម» ជាគុណនាម ដែលមានន័យថា ស្រគត់ស្រគំ, ដែលទូន្មាន ឬបង្វឹក​បាន​បទហើយ។ មនុស្សរមទម, ឫកពារមទម, ចិត្តរម្យទម។

 
តាមវចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត យើង​អាច​សរសេរ រមទម, រម្យទម, រម្យទំ និង​រំទំ បាន​ដូចគ្នា។ តែសំណេរ រម្យទំ ឬ រំទំ ជាទម្លាប់​ដែលសរសេរ​ឆ្ងាយ​ពីប្រភព​នៃពាក្យ។
 
សារព័ត៌មាន​ថ្មីៗ សូមលើកយកពាក្យ «រម្យ» មកពន្យល់​បន្ថែម។ ដូចជាការរៀបរាប់ខាងលើ​មកដែរ ពាក្យនេះ មានន័យថា ដែលគួររីករាយ, គួរចាប់ចិត្ត; ពីរោះ; ល្អ : សំឡេងរម្យ ( រំ ) ។ 
 
ច្រើនប្រើផ្សំជាមួយនឹងពាក្យដទៃ, ដូចជា រម្យដ្ឋាន ឬ—ស្ថាន ( រ័មយ័តឋាន ឬ រ័ម-យ័ស-ស្ថាន ) ដូចគ្នានឹង រមណីយដ្ឋាន ដែរ ( ម. ព. រមណី ) ។ រម្យទម, បូរីរម្យ ។ សមរម្យ (សំរំ) ដែលត្រូវបែបត្រូវយ៉ាង, ដែលមិនទាស់ភ្នែក : ស្លៀកពាក់សមរម្យ ។ ល។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com