កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីន័រវេស Therese Johaug ឈ្នះមេដាយមាសមុនគេនៅអូឡាំពិកប៉េកាំង
05, Feb 2022 , 4:19 pm        
រូបភាព
កីឡាការិនីសញ្ជាតិន័រវេស Therese Johaug ជាអត្តពលិកទីមួយ ដែលអាចដណ្ដើមមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ ដែលចិនជាម្ចាស់ផ្ទះ។


 
អត្តពលិក Therese Johaug ឈ្នះមេដាយមាសក្នុងវិញ្ញាសាជិះស្គី (Skiathlon) ផ្នែកស្រ្តីលើចម្ងាយ៧,៥គីឡូម៉ែត្របូក៧,៥គីឡូម៉ែត្រ ដោយប្រើថេរវេលា៤៤នាទី១៣,៧វិនាទី។ វិញ្ញាសានេះ ត្រូវមើលឃើញជាជំនាញសម្រាប់អត្តពលិកន័រវេស។
 
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា បើកជាផ្លូវការនៅយប់ថ្ងៃទី៤ ខែកុម្ភៈដោយទីក្រុងប៉េកាំងជាម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិប្រមាណ៣០អង្គ/នាក់ បានចូលរួមពិធីបើកនេះ៕

Tag:
 អូឡាំពិកប៉េកាំង
© រក្សាសិទ្ធិដោយ thmeythmey.com