ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្វែងយល់​ពី​អត្ថប្រយោជន៍​របស់​ស៊ុត​
06, Jun 2022 , 11:29 pm        
រូបភាព
ដោយ: ថ្មីៗ
ស៊ុត គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ចម្អិន ងាយស្រួល​ទទួលទាន​ផងដែរ​។ ប្រសិន​ចង់ឱ្យ​បាន​រាងកាយ​មាំមួន ខួរក្បាល​ល្អ បង្កើន​ការចងចាំ​ល្អ ស៊ុត​មាន់ ឬ​ស៊ុតទា​គឺ​ពិតជា​អាច​ជួយ​អ្នក​បាន ។​



​ផ្នែក​ស​នៃ​ស៊ុត​: ក្នុង​ស៊ុត​ស មាន​អាស៊ីដ​អា​មី​ណូ ដែល​សំខាន់​ចំពោះ​រាងកាយ​គ្រប់​ប្រភេទ ។​ក្នុង​១​ថ្ងៃ រាងកាយ​ត្រូវ​ការកូលេ​ស្តេ​រ៉ូ​ល ពី​អាហារ​មិន​លើស ៣០០​ម​.​ក្រ ប៉ុន្តែ​ស៊ុតមាន​កូលេ​ស្តេ​រ៉ូ​លពី ១៤៦-២៣២​​ម​.​ក្រ ដែល​ចាត់ទុកថា​ខ្ពស់​។
 
​ផ្នែក​ក្រហម​នៃ​ស៊ុត : ជា​ប្រភព ជីវជាតិ​អា​ហារ​ដ៏​កំពូល ប្រមូលផ្តុំ​ដោយ​វីតាមីន A , D, E, ស៊ុល ហ្វូរ (Sulphur) ប៉ូ​តា​ស្យូម កាល់​ស្យួម ម៉ាញ៉េ​ស្យូម និង​ជីវជាតិ​ដែក ។​ដោយសារ​គុណប្រយោជន៍​ទាំងនេះហើយ ទើប​អ្នកឯកទេស ចំណីអាហារ តែងតែ​យក​ស៊ុត ជា​ស្តង់ដារ ក្នុង​ការត្រួតពិនិត្យ​ប្រូតេអ៊ីន របស់​អាហារ​ផ្សេងៗ ។
 
អ្នកជំនាញ​ផ្នែក​អាហារ បាន​កំណត់​ថា ទារក​អាយុ​៥​ខែ ឡើងទៅ រហូតដល់​វ័យ​ជំទង់​និង​វ័យ​ធ្វើការ អាច​ទទួល​ទាន​ស៊ុត​បាន​រាល់ថ្ងៃ ក្នុង​១​ថ្ងៃ ១​គ្រាប់​។​ចំណែក​មនុស្ស​វ័យចាស់ ឬ​មនុស្ស​ដែល​មាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ បរិភោគ​ស៊ុត​បាន​១​សប្តាហ៍ ៣​គ្រាប់​។  មនុស្ស​ខ្លះ និយម​ពិសា​ស៊ុត​ឆៅ​ព្រោះ​ជឿថា អាច​បំប៉ន​រាងកាយ​បានល្អ​ជាង ប៉ុន្តែ​តាម​ពិត នេះ​ជា​ជំនឿ​ដែល​មិន​ត្រឹមត្រូវ ។​នៅក្នុង​ស៊ុត​ឆៅ មាន​ប្រូតេអ៊ីន អា​វី​ឌី​ន ដែល​នឹង​ទៅ​រាំងខ្ទប់ មិន​ឱ្យ​ស្រូប​យក​វីតាមីន បណ្តាលឱ្យ​ត្រូវ​បាត់បង់​ប្រយោជន៍​ល្អៗ​ពី​ស៊ុត និង​អាហារ​ផ្សេងៗ ដែល​ពិសា​ចូលទៅ ។​ប៉ុន្តែ​ប្រសិន​យក​ទៅ​ធ្វើ​ឱ្យ​ឆ្អិន​ជាមុន ប្រូតេអ៊ីន អា​វី​ឌី​ន នឹង​ត្រូវអស់​ប្រសិទ្ឋភាព​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com