កីឡាអន្តរជាតិ
អន្តរជាតិ
Nike សម្រេចបញ្ចប់ទំនាក់ទំនងជាមួយ Greenwood
08, Feb 2022 , 11:29 am        
រូបភាព
ក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំបំផុតមួយក្នុងពិភពលោក Nike បានសម្រេចបញ្ចប់ទំនាក់ទំនងជាមួយខ្សែប្រយុទ្ធ Mason Greenwood របស់ក្រុម Manchester United នាថ្ងៃទី៧ ខែកុម្ភៈ។



កាលពីសប្តាហ៍មុន ក្រុមហ៊ុន Nike បានប្រកាសពន្យាពេលទំនាក់ទំនងបណ្តោះអាសន្នជាមួយខ្សែប្រយុទ្ធវ័យ២០ឆ្នាំ ក្រោយពេលកីឡាករក្រុមបិសាចក្រហមត្រូវប៉ូលិសអង់គ្លេសឃាត់ខ្លួនទាក់ទងការប្រើហិង្សា។ Nike អះអាងថា ខ្លួនប្រឆាំងរាល់អំពើហិង្សា។
 
កីឡាករវ័យ២០ឆ្នាំ រងការចោទប្រកាន់ជាបន្តបន្ទាប់រហូតបទប្រើប្រាស់ហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់ថែមទៀត។
 
«Mason Greenwood មិនមែនជាអត្តពលិករបស់ Nike ទៀតឡើយ។» Nike ប្រកាសបែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
 
មិនត្រឹមតែប៉ុណ្ណោះ Manchester United បានសម្រេចព្យួរកីឡាករវ័យ២០ឆ្នាំ មិនឱ្យចូលរួមហ្វឹកហាត់ និងប្រកួតជាមួយក្រុមរួចហើយដែរ៕
 

Tag:
 Mason Greenwood
  Nike
© រក្សាសិទ្ធិដោយ thmeythmey.com