កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rangnick រិះគន់អាជ្ញាកណ្តាលធ្វើឱ្យ Man UTD បាត់បង់៣ពិន្ទុ
09, Feb 2022 , 11:29 am        
រូបភាព
លោក Raft Rangnick បានរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលខ្សែបន្ទាត់ដែលសម្រេចចិត្តគ្រាប់បាល់ដល់ទៅពីរគ្រាប់របស់ក្រុម Manchester United ។ Manchester United ប្រកួតត្រឹមស្មើ១-១ ជាមួយ Burnley នាយប់ចូលថ្ងៃទី៩ ខែកុម្ភៈ។



ក្នុងវគ្គទី១ ក្រុមបិសាចក្រហមបាននាំមុខ១គ្រាប់នៅនាទី១៨ ដោយ Paul Pogba ដែលជាគ្រាប់ដំបូងនៅ Premier League បន្ទាប់ពីខកខានរយៈពេល៣៨៤ថ្ងៃ ។ ១គ្រាប់របស់ Burnley រកបានដោយកីឡាករ Jay Rodriguez នៅនាទី៤៧។
 
២គ្រាប់ដែលអាជ្ញាកណ្តាលបានបដិសេធរបស់មាននៅនាទី១២ ពេលដែលកីឡាករ Raphael​ Varane តែតបញ្ចូលទី តែត្រូវពិន័យជាបាល់ offside និង១គ្រាប់ទៀតជាការស៊ុតចូលទីខ្លួនឯងដោយកីឡាករ Josh Brownhill ព្រោះ Pogba បានបង្កកំហុសប៉ះទង្គិចកីឡាករ Burnley ។
 
«វគ្គទីមួយយើងលេងបានល្អខ្លាំងណាស់មិនធ្លាប់មានពីមុនមក។ យើងត្រូវរកបាន៣គ្រាប់ប៉ុន្តែអាជ្ញាកណ្តាលខ្សែបន្ទាត់បានបដិសេធដល់ទៅ២គ្រាប់។ ពួកគេលើកទង់ក្រោយយើងស៊ុតចូល៥ទៅ៦វិនាទី។  វាជាការសម្រេចចិត្តដែលយើងពិបាកទទួលយកខ្លាំងណាស់។» លោក Rangnick បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ BBC ក្រោយចប់ការប្រកួតបែបនេះ។
 
បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ នៃតារាង Premier League ដោយមាន ៣៩ពិន្ទុ លើក្រុមលេខ៦ Arsenal មាន៣៦ពិន្ទុ ខណៈតំណែងលេខ៤ West Ham United មាន៤០ពិន្ទុ។

ចំណែកក្រុម Newcastle United បានចាក់ចេញពីតំបន់កាត់ចោលក្រោយយកឈ្នះលើក្រុម Everton ដែលដឹកនាំដោយគ្រូបង្វឹកថ្មី Frank Lampard ក្នុងលទ្ធផល ៣-១៕
 

Tag:
 Raft Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com