កីឡាអន្តរជាតិ
អន្តរជាតិ
តុក្កតាតំណាងអូឡាំពិកប៉េកាំងកំពុងពេញនិយមខ្លាំង ខណៈរោងចក្របង្កើនការផលិត
09, Feb 2022 , 4:37 pm        
រូបភាព
តុក្កតាខ្លាឃ្មុំផេនដាដែលតំណាងឱ្យព្រឹត្តិការណ៍កីឡារដូវរងាឈ្មោះ Bing Dwen Dwen កំពុងល្បីខ្លាំង ខណៈរោងចក្រប្តេជ្ញាខិតខំផលិតឱ្យទាន់តម្រូវការរបស់អ្នកគាំទ្រ។



បើតាមការរាយការណ៍ពីសំណាក់ក្រុមហ៊ុន Alibaba តាំងពីថ្ងៃទី៤ ខែកុម្ភៈ មនុស្សជាង១លាននាក់ បានសម្រុកបញ្ជាទិញតុក្កតាខ្លាឃ្មុំផេនដា Bing Dwen Dwen និងឧបករណ៍ផ្សេងៗ ពីគេហទំព័រផ្លូវការរបស់អូឡាំពិកនៅលើ Tmall។

នាថ្ងៃទី៨ខែកុម្ភៈមនុស្សរាប់រយក៏នាក់បានឈរតម្រង់ជួរទាំងយប់ជាមួយអាកាសធាតុត្រជាក់ខាងក្រៅហាង Wangfujing ក្នុងទីក្រុងប៉េកាំងដើម្បីរង់ចាំទិញតុក្កតាតំណាងកីឡារដូវរងា។ 
 


«ខ្ញុំបានតម្រងជួររង់ចាំទិញតុក្កតាទាំងយប់ ហើយមានមនុស្សប្រមាណជាង ១២០០នាក់តម្រងជួរនៅមុខខ្ញុំ រហូតដល់ព្រឹកឡើងនៅពេលហាងបើកដំណើរការ គ្មានតុក្កតាដែលនៅសល់សម្រាប់ខ្ញុំឡើយ។» បុរសឈ្មោះ Deng បានប្រាប់ទីភ្នាក់ងារ Reuters បែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ តម្លៃតុក្កតាខ្លាឃ្មុំផេនដា Bing Dwen Dwen មួយ ត្រូវអះអាងថា មានតម្លៃប្រហែល ១៥៧ដុល្លារ។
 
ចំពោះបញ្ហាកង្វះខាតការផ្គត់ផ្គង់តុក្កតាបែបនេះ អ្នករៀបចំកម្មវិធីប្រកួតបានដាក់ការស្តីបន្ទោសទៅកាន់រោងចក្រដែលទទួលផលិតតុក្កតាកីឡារដូវរងា ព្រោះ ឈប់សម្រាកអំឡុងពិធីចូលឆ្នាំប្រពៃណីចិនរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ។
 
រោងចក្រផលិតតុក្កតាមួយកន្លែងស្ថិតនៅខេត្ត Fujian បានប្រាប់ទៅកាន់សារព័ត៌មាន Beijing News ថា ការផលិតបានចាប់ផ្តើមដំណើរបន្តហើយលឿនជាងការគ្រោងទុក ហើយ រោងចក្រក៏ប្តេជ្ញាផលិតរូបតំណាងកីឡាកររដូវរងាចំនួន៤០០០តុក្កតាក្នុងមួយថ្ងៃ៕
 

Tag:
 Olympic Beijing 2022
  Winter Games Mascot
  Bing Dwen Dwen
© រក្សាសិទ្ធិដោយ thmeythmey.com