កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola សប្បាយចិត្ត ក្រោយរកបាន៣ពិន្ទុទៀតឈរកំពូលតារាង Premier league
10, Feb 2022 , 11:29 am        
រូបភាព
លោក Pep Guardiola បានបង្ហាញការរីករាយ និងសាទការប្រឹងប្រែងរបស់កីឡាករដែលអាចយកឈ្នះក្រុម Brentford ថ្ងៃទី១០ខែកុម្ភៈក្នុងលទ្ធផល ២-០ ។ ជ័យជម្នះនេះ ជួយឱ្យ Manchester City មាន១២ពិន្ទុនាំមុខក្នុងតារាង Premier league។



កីឡាករ Riyad Mahrez និងខ្សែបម្រើ Kevin De Bruyne ជាអ្នករកបានគ្រាប់បាល់ទាំងពីរ។ នេះជាជ័យជម្នះលើកទី១០សម្រាប់ក្រុមមេឃខៀវដែលប្រកួតក្នុងទឹកដីរបស់ខ្លួន។
 
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ រីករាយចំពោះភាពអត់ធ្មត់របស់កូនក្រុមដែលអាចយកបាន៣ពិន្ទុបន្ថែម ដែលធ្វើឱ្យពិន្ទុសរុបកើនដល់៦០ពិន្ទុ ខណៈនៅសល់១៤ប្រកួតក្នុងដៃ។
 
«យើងពិតជាពិបាកប្រយុទ្ធលើក្រុម Brentford តែយ៉ាងណាកីឡាករមានភាពអត់ធ្មត់សម្រុកយក៣ពិន្ទុបាន។ វាពិតជាការបង្ហាញទម្រង់លេងយ៉ាងល្អ។ ខ្ញុំពិតជាសប្បាយចិត្ត និងអបអរសារទក្នុងដំណាក់កាលនេះ។ យើងមាន៦០ពិន្ទុ។»Guardiola ប្រាប់អ្នកកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
ពេលបច្ចុប្បន្នក្រុម Manchester City ជាក្រុមនាំមុខកំពូលតារាងដោយមានពិន្ទុ១២ លើក្រុមលេខ២ Liverpool ដែលមាន៤៨ពិន្ទុ និងក្រុមលេខ៣ Chelsea មានត្រឹម៤៧ពិន្ទុ៕
 

Tag:
 ​Premier League
© រក្សាសិទ្ធិដោយ thmeythmey.com