កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ដក​ចេញវិធានការ​មួយចំនួន ក្រោយ​ករណីឆ្លង​កូវីដ-១៩ ថយ​ចុះ
11, Feb 2022 , 10:29 pm        
រូបភាព
 ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានបញ្ជាក់ពី​ការ​សម្រេចចិត្តដកចោលវិធានការការពារកូវីដ-១៩ មួយចំនួនចេញ ដូចជាការពាក់របាំងមុខការពារក្នុងតំបន់ដែលក្លិបនីមួយៗធ្វើការចាប់ពីថ្ងៃទី១១ នេះតទៅ។

 
ចំពោះ​ការសម្រេចចិត្តដកចេញនូវវិធានការបែបនេះ Premier League បញ្ជាក់ថា ជាសម្រេចចិត្តរួមមួយ ក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនទាំងអស់នាថ្ងៃទី១០ ខែកុម្ភៈ។
 
កាលពីខែធ្នូឆ្នាំ២០២១ រហូតដល់ខែមករាឆ្នាំ ២០២២ ការប្រកួតលីគកំពូលអង់គ្លេសជាង ២០ បានផ្អាកដោយសារតែករណីឆ្លងកូវីដ-១៩ លើបុគ្គលិកនិងកីឡាកររបស់ក្លិបទាំងអស់។ តាមកំណត់ត្រាករណីឆ្លងលើកីឡាករមានរហូតដល់ ១០៣ករណីអំឡុងពេលសម្រាក់ Christmas ធ្វើឱ្យក្រុមនីមួយៗគ្មានកីឡាករគ្រប់គ្រាន់សម្រាប់ប្រកួត។
 
អំឡុងពេលមានករណីឆ្លងខ្លាំង Premier League បានបង្កើនវិធានការសង្រ្គោះបន្ទាន់ដោយបង្កើនការធ្វើ PCR តេស្តជារឿយៗលើកីឡាករនិងបុគ្គលិកក្លិបទាំងអស់។ ទោះជាយ៉ាងនេះក្តីក្រោយតួរលេខឆ្លងថយចុះ Premier League បានអះអាង ការធ្វើតេស្តនឹងធ្វើ២ដងក្នុងមួយសប្តាហ៍ ហើយវិធានការមួយចំនួនត្រូវដកចេញ។
 
«ខណៈពេលការការពារកូវីដ-១៩ ពីសាធារណៈខាងក្រៅធ្វើបានយ៉ាងល្អ ការរឹតបន្តឹងមួយចំនួនដូចជាការពាក់ម៉ាស់ និងរបាំងមុខការពារក្នុងតំបន់ដែលក្លិបនីមួយៗធ្វើការត្រូវដកចេញ»។ ក្របខណ្ឌ Premier League លើកឡើងបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ Premier League ក៏បាន​អះអាង វិធានការសង្រ្គោះបន្ទាន់ផ្សេងទៀតនៅតែស្ថិតក្រោយការត្រួតពិនិត្យជាប្រចាំ ប៉ុន្តែអាចនឹងបិទបញ្ចប់ត្រឹមចុងខែកុម្ភៈនេះ៕
 

Tag:
 Premier League
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com